+855 16 757 168     samnob@keiladaily.com
KD Logo

រកឃើញជ័យលាភី៤វិញ្ញាសាការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 196

ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០បានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយគណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានរកឃើញម្ចាស់ជ័យលាភីលើវិញ្ញាសាចំនួន៤។
ជ័យលាភីទាំង៤វិញ្ញាសានេះរួមមាន៖ វិញ្ញាសាវាយឯកត្តជននារី លេខ១មេដាយមាស កីឡាការិនី ញែម ស្រីណុច ខេត្តសៀមរាប, វាយឯកត្តជនអាយុក្រោម១៨ឆ្នាំ មេដាយមាស ឡេង សារិនរាជ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វាយគូបុរស មេដាយមាស កីឡាករ ប៊ុន កេន្នី និងកីឡាកីឡាករ ទេព ទីម៉ូធី ក្លិបឌីវេនខូ និងវិញ្ញាសាវាយឯកត្តជន បុរសម្នាក់ទល់ម្នាក់ មេដាយមាស កីឡាករ ប៊ុន កេន្នី ក្លិបឌីវេនខូ។ ក្រៅពីមេដាយមាស ក៏មានជ័យលាភីមេដាយប្រាក់ និងសំរឹទ្ធ លើវិញ្ញាសាទាំង៤នេះដូចៗគ្នា ដែលក្នុងនោះក្រសួងការពារជាតិឈ្នះមេដាយមាស២វិញ្ញាសា និងមេដាយសំរឹទ្ធ២វិញ្ញាសា។



លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ដែលបានដំណើរការអស់រយៈពេល៤ថ្ងៃនេះបានបញ្ចប់ជាមួយនឹងលទ្ធផលល្អប្រសើរ។ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុជន និងកីឡា អនុគណៈកម្មការគ្រប់ផ្នែកទាំងអស់បានបំពេញតួនាទី និងការទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន ដោយសហការរវាងគណៈកម្មការបច្ចេកទេស ប្រតិភូ កីឡាករ កីឡាការិនី បានអនុវត្តត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសការប្រកួតតាមលក្ខណៈស្តង់ដារជាតិ និងអន្តរជាតិ។



អគ្គលេខាធិការរងរូបនេះបន្ថែមថា វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤ ដោយមានប្រកួតសរុបចំនួន៣៧ប្រកួត និងមានក្លិប រាជធានី-ខេត្តចូលរួមចំនួន១០ សរុបកីឡាករ ៤៤នាក់ និងកីឡាការិនី ៤នាក់។ ក្រោយពីបញ្ចប់ការប្រកួតនេះទៅ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាសម្រិតសម្រាំងបានកីឡាករ កីឡាការិនី ដែលមានបច្ចេកទេសខ្ពស់ ប្រកបដោយទេពកោសល្យ និងសមត្ថភាព ព្រមទាំងស្មារតីអង់អាចក្លាហាន ដែលអាចទៅចូលរួមការប្រកួតប្រជែង លើឆាកអន្តរជាតិ ជាពិសសេគឺការប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

ចំពោះពិធីបំពាក់មេដាយទទួលបានការអញ្ជើញផ្តល់កិត្តិយសពីលោកជំទាវ ស៊ុ សុខា នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ, លោកឧកញ៉ា ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖