+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបសាធារណការបានមេដាយច្រើនជាងគេក្នុងប្រកួតហែលទឹកជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 128

ការប្រកួតហែលទឹកជ្រើសរើសជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរហើយនៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នាអាងទឹកពហុកីឡដ្ឋានជាតិ។


ជាលទ្ធផលពីការប្រកួតរយៈពេល២ថ្ងៃពេញពោលចាប់ពីថ្ងៃសុក្រ​ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្ដើមបានមេដាយច្រើនជាងគេ គឺមាស០៨គ្រឿង, ប្រាក់០៧ និងសំរឹទ្ធ៤ សរុប១៩គ្រឿង។


លំដាប់ទី២ គឺក្រសួងព័ត៌មាន បានមេដាយសរុប០៩គ្រឿង មានមាស០៧, ប្រាក់០១ និងសំរឹទ្ធ០១។ លេខ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានមាស០៦, ប្រាក់០៨ និងសំរឹទ្ធ៥ សរុប១៩គ្រឿង។


គួរបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំប្រកួតពានរង្វាន់ជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន ដើម្បីរំឭកការលះបង់របស់លោក ហែម ថុន ក្នុងកីឡាប្រភេទនេះនាពេលកន្លងមក។


មិនតែប៉ុណ្ណោះ ការប្រកួតនេះក៏ផ្ដល់ឱកាសដល់យុវជនដែលបានហ្វឹកហាត់តាមក្លឹបផ្សេងៗ ប្រកួតបង្ហាញសមត្ថភាព សម្រួចខ្លួនកាន់តែប្រសើរ ក៏ជាសាបព្រោះធនធានថ្មីៗផងដែរ។

ចំពោះវិញ្ញាសាប្រកួតវិញបែងចែកជា៣កម្រិត ១០-១១, ១២-១៣ និង១៤-១៦ឆ្នាំ៕





សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖