+855 16 757 168     samnob@keiladaily.com
KD Logo

អង្គភាពកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ហែលទឹក ដែលប្រជែងបានមេដាយ ពីការប្រកួជើងឯកថ្នាក់ជាតិឆ្នាំ២០២០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 101

ព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១ អង្គភាពកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ហែលទឹក ដែលប្រជែងបានមេដាយ ពីការប្រកួជើងឯកថ្នាក់ជាតិឆ្នាំ២០២០។ ពិធីប្រគល់នេះធ្វើឡើង ក្រោមវត្តមានឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ។

នាឱកាសប្រគល់ប្រាក់រង្វាន់ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់អត្តពលិកជ័យលាភីហែលទឹក ដែលបានប្រឹងប្រែងប្រជែងយកស្នាដៃឆ្នើមជូនក្រសួងមហាផ្ទៃ ពីការប្រកួត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ជោគជ័យដែលអត្តពលិកទទួលបានពេលនេះ ពិតជាពុំអាចខ្វះបានឡើយនូវការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងជ្រោមជ្រែងជានិច្ច ចំពោះកីឡាករ កីឡាការិនី ដែលទាំងនេះ គឺជាចំណែក ដ៏ធំធេងមួយក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។


ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ក៏បានកើនរំលឹកដល់កីឡាករ កីឡាការិនីហែលទឹក ក៏ដូចជាអត្តពលិកផ្សេងទៀត ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយឲ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការប្រកួតកីឡាជាតិលើកទី៣ នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។ ជាពិសេសត្រូវប្រជែងយកកៅអីជម្រើសជាតិ ដើម្បីត្រៀមចេញប្រកួតលើឆាកអន្តរជាតិ ដូចជាស៊ីហ្គេមលើកទី៣១ នៅវៀតណាម ចុងឆ្នាំ២០២១នេះជាដើម។


ប្រាក់រង្វាន់សរុបដែលបានប្រគល់ជូន មានចំនួន ៣លាន៨សែនរៀល ដោយមេដាយមាសក្នុងម្នាក់ទទួលបាន ៣០មឺនរៀល, មេដាយប្រាក់ម្នាក់ ទទួលបាន២០ម៉ឺនរៀល និងមេដាយសំរឹទ្ធទទួលបានប្រាក់រង្វាន់១០ម៉ឺនរៀល និងមេដាយជាក្រុមម្នាក់ៗទទួលបាន១០ម៉ឺនរៀល។
មេដាយដែលអត្តពលិកហែលទឹកក្រសួងមហាផ្ទៃ ប្រជែងបានពីការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ សរុបចំនួន១៤គ្រឿង មេដាយមាស៧ ប្រាក់៤ សំរឹទ្ធ៣។

នាកាសនោះ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹកក្សាកីឡាក្រសួងមហាផ្ទៃក៏បានឧបត្ថម្ភ ដល់ប្រតិភូ គ្រូបង្វឹកម្នាក់ៗ ១០ម៉ឺនរៀលផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖