នាព្រឹកថ្ងៃទី ០១ មីនា ឆ្នាំ២០២១ លោក ជា ប៊ុនវិបុល បាននាំយកថវិការបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិកាក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចំនួន២លានរៀល ដោយ១លានរៀលឧបត្ថម្ភដល់កីឡាករជម្រើសជាតិសូហ្វតិន្នីសកម្ពុជា អន សម្បត្តិ
ដើម្បីយកទៅព្យាបាលលោកឪពុក ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ និង១លានរៀលទៀតយកទៅឧបត្ថម្ភដល់លោក វរៈសេនីយ៍ត្រី គង់ ផល្លី ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលចុងសប្តាហ៍កន្លងទៅ៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖