+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ កីឡាការិនី ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បង្គ្រប់ចំនួន១០៥១នាក់​នៅថ្ងៃនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 138

កីឡាករ កីឡាការិនី នៃក្រុមជម្រើសជាតិកម្ពុជាមួយចំនួនទៀត បានទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា ដើម្បី​បង្រ្គប់ចំនួន សរុប ១០៥១នាក់ ដែលបានគ្រោងទុក។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះគឺជាថ្ងៃ ចាក់បញ្ចប់នៃក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចព័ជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក្នុងការរៀបចំកម្ម វិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់ថ្នាក់មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជាសរុបចំនួន ១០៥១នាក់ ដើម្បីត្រៀមលក្ខណៈចេញទៅចូលរួមប្រកួត ក្នុងឆ្នាំ២០២១នេះ។


នៅក្នុងគម្រោងក្នុងចំណោមក្រុមជម្រើសជាតិទាំងអស់នេះគឺត្រូវចាក់ក្នុងរយៈពេល៣ថ្ងៃ ហើយ នៅថ្ងៃទី១៥ ខែមីនានេះ គឺជាថ្ងៃចាក់បញ្ចប់នៃចំនួន ១០៥១នាក់។ នៅថ្ងៃនេះយើងឃើញថា កីឡាករ កីឡាការិនីជម្រើសជាតិមួយចំនួន ជាពិសេសគឺក្រុមកីឡាករបាល់ទាត់ ដែលមានការប្រកួតតាំងពីថ្ងៃទី២-៣-៤ខែមីនាកន្លងមកនោះមិនទាន់បានចាក់ទេ ដូច្នេះនៅថ្ងៃនេះគឺពួកគាត់បានមកចាក់វ៉ាក់សំាង បង្ការជំងឺកូវីដ-១៩ ដើម្បីបញ្ចប់នៃបញ្ជីសរុប ១០៥១នាក់នេះ។


ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែធ្ងន់ធ្ងរនោះ នៅតាម បណ្តាក្រសួង-ស្ថាប័ន មន្ទីរមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយកីឡាករ កីឡាការិនីជម្រើសជាតិ នានាត្រូវបានរៀបចំឱ្យមានការហ្វឹកហាត់នៅតាមទីកន្លែងសុវត្ថិភាព​និងនៅតាមផ្ទះរៀងៗខ្លួន។


ឯកឧត្តមសំណូមពរដោយទទូចដោយស្នើសុំឱ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវគោរពតាមកម្មវិធី ហ្វឹកហាត់របស់គ្រូបង្វឹកជាតិ និងអន្តរជាតិឱ្យបានហ្មត់ចត់បំផុត។ ប្រសិនបើមិនបានហ្វឹកហាត់ ឱ្យបានដិតដល់នោះទេនឹងមានបញ្ហាកម្លាំងកាយ សុខភាពរបស់ពួកគាត់ នៅពេលចូលហ្វឹកហាត់ ឡើងវិញនោះជាក់ជាមិនខាន។ ដូច្នេះហើយនៅក្នុងស្ថានភាពរំសាយនៃការប្រមូលផ្តុំហ្វឹកហាត់ របស់ក្រុមជម្រើសជាតិនេះ កីឡាករ កីឡាការិនី ជម្រើសជាតិដាច់ខាតមិនត្រូវសម្រាកអសកម្មនោះទេ ពោលគឺត្រូវតែហ្វឹកហាត់ជាដាច់ខាត មិនត្រូវឱ្យឡើងទម្ងន់ឡើយ ហើយដាច់ខាតត្រូវតែមានភាព ច្បាស់លាស់ក្នុងការហ្វឹកហាត់បំប៉នផ្លូវកាយយើងឱ្យបានល្អ នៅក្នុងពេលដែលមិនបានហ្វឹក ហាត់ជុំគ្នានេះ៕

ប្រភព ក្រសួងព័ត៌មាន

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖