+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯកជូជីតស៊ូ ទ្វីបអាស៊ីរបស់កម្ពុជា ឡើងសង្វៀនទៀតហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 369

កីឡាការិនីជូជីតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងឡើងសង្វៀន Evolve Ur Game​ ជាលើកទី ១ ក្នុងអាជីពរបស់នាង នៅថ្ងៃទី ​០៣ ខែមេសា ឆ្នាំ​២០២១ ដែលជាការ​ប្រកួតប្រភេទ Superfight​ គ្រោងធ្វើនៅ​ទីក្រុង​ Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ។ ក្នុងនោះដែរម្ចាស់ខ្សែក្រវ៉ាត់ WHO NUMBER ONE ដែលទើបតែឈ្នះក្តៅៗរូបនេះ នឹងត្រូវជួបជាមួយនឹងកីឡាការិនីជើងខ្លាំងប្រេស៊ីល Thamires Aquino ។



សូម​ជម្រាប​ថា ​កីឡាការិ​នី ​ខាន់ ចេសា ​គឺជាម្ចាស់មេដាយមា​សជើងឯកទ្វីបអាស៊ី បន្ទាប់​ពីបា​នយ​កឈ្នះកីឡាកា​រិនីអារ៉ាប់​រួម ​Alhinaai Mahra ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ប្រភេទកីឡា​ជឺជិតស៊ូ​ ​លើ​វិញ្ញា​សារ​ទម្ងន់​ក្រោម ​៤៩គី​ឡូក្រាម ​។ ក្រៅពីនេះនាងក៏ធ្លាប់ទទួលបាននូវមេដាយមាសជាង ៥០ ផ្សេងទៀត ក្នុងកម្រិតពិភពលោក និង ទ្វីបអាមេរិកជាច្រើន ក្នុងប្រភេទកីឡាជូជីតស៊ូនេះ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖