+855 16 757 168     samnob@keiladaily.com
KD Logo

អូឡាំពិកឆ្នាំនេះ នៅជប៉ុនមិនអនុញ្ញាតិឱ្យជនបរទេសចូលទស្សនាឡើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 271

​រដ្ឋាភិបាល​ជប៉ុន គណៈកម្មការ​អូឡាំពិកទីក្រុង​តូក្យូ គណៈកម្មការអូឡាំពិក​អន្តរជាតិ និង​គណៈកម្មការប៉ារ៉ាអូឡាំពិក​បាន​យល់ស្រប​មតិ​ជាធ្លុងមួយថា នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក​រដូវក្តៅ ដែល​ចាប់មាន​ពី ថ្ងៃ​ទី ២៣​កក្កដា ដល់ថ្ងៃទី ៨​សីហា ឆ្នាំនេះ នៅទីក្រុង​តូក្យូ នឹង​គ្មានទេ ការចូលរួម​របស់​ទស្សនិកជន ដែល​ធ្វើដំណើរ​មកពីបរទេស។



ប្រធានគណៈកម្មការអូឡាំពិកជប៉ុន បានបញ្ជាក់ដែរថា ការប្រកួតនេះ នឹងមិនប្រព្រឹត្តទៅដោយបិទទ្វារឡើយ ដោយអនុញ្ញាតិឱ្យមានអ្នកគាំទ្រចូលរួមទស្សនាតាមការគ្រោងទុក ។ ក៏ប៉ុន្តែនឹងមិនអនុញ្ញាតិឱ្យជនបរទេសក្រៅពីជនជាតិជប៉ុនចូលរួមទស្សនាឡើយ ។ មូលហេតុគឺដោយសារតែដើម្បីបង្ការការឆ្លងកូវីដ ១៩ ដែលជាក្តីបារម្ភខ្លាំងប្រចាំព្រឹត្តិការណ៍នេះ ។



ដោយសារ​តែការប្រកួត​កីឡាអូឡាំពិក បិទទ្វារ​មិនទទួល​អ្នកទស្សនាមកពី​បរទេស ជប៉ុន​ត្រូវ​ប្រឈម​នឹង​ការខាតបង់​ខ្លាំងផ្នែក​ហិរញ្ញវត្ថុ ព្រោះថា រដ្ឋាភិបាល​ជប៉ុន​បាន​ចំណាយ​រួចហើយ ទឹកប្រាក់ ១៣ពាន់​លាន​អឺរ៉ូ សម្រាប់​អូឡាំពិក តូក្យូ ២០២០។ នេះ​គេ​នៅមិន​គិត​ដល់​ការខាតបង់​របស់​វិស័យ​ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែល​បាន​ត្រៀមខ្លួន​ទទួល​អ្នកចូល​ទស្សនា​កីឡាអូឡាំពិក។ រឿង​ដែលធ្វើ​ឲ្យ​អ្នករៀបចំ ឈឺក្បាល​មួយទៀត គឺ​រឿង​សំបុត្រ ចូល​ទស្សនា​ជាង ៦សែន ដែល​គេ​បាន​លក់រួចហើយ ប៉ុន្តែ ដែល​គេ​ត្រូវ​បង់សងវិញ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖