+855 16 757 168     samnob@keiladaily.com
KD Logo

ម្ចាស់មេដាយមាសយូដូអូឡាំពិករបស់ជប៉ុន ទទួលមរណភាពក្នុងវ័យ៥៣ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 279

បណ្តាញព័ត៌មាន NHK ឲ្យដឹងថាម្ចាស់មេដាយមាសយូដូអូឡាំពិក នៅ Barcelona ឆ្នាំ១៩៩២ លោក Toshihiko Koga បានទទួលមរណភាពហើយ កាលពីថ្ងៃពុធ ក្នុងវ័យ៥៣ឆ្នាំ។

មូលហេតុនៃការបាត់បង់ជីវិតនេះ មិនត្រូវបានទម្លាយឲ្យដឹងទេ ប៉ុន្តែ NHK គ្រាន់តែបង្ហើបថា Koga បានទៅព្យាបាលជំងឺមហារីក កាលពីឆ្នាំមុន។

Koga បានឈ្នះមេដាយមាសអូឡាំពិកក្នុងប្រភេទទម្ងន់ Lightweight នាឆ្នាំ១៩៩២ និងមេដាយប្រាក់ក្នុងព្រឹត្តិករណ៍ដដែល នៅ Atlanta នាឆ្នាំ១៩៩៦ ក្នុងប្រភេទទម្ងន់ Half-Middleweight ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖