+855 16 757 168     samnob@keiladaily.com
KD Logo

មកមើលប្រវត្តិ និង មេដាយ ដែល ខាន់ ជេសា ធ្លាប់ឈ្នះ ពិតជាមិនធម្មតា !

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 144

កីឡា​ការិនី​កូន​កាត់​ខ្មែរ​-អាមេរិក Jessa Khan ​ដែលបាន​យកមេដាយ​មាស​​​ជូន​កម្ពុជាក្នុង​ព្រឹត្តិការណ៍​ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​ប្រភេទ​ទម្ងន់​ -៤៩គីឡូ ក្នុងប្រភេទកីឡាករ​ជឺជិតស៊ូ​ ដោយការ​យក​ឈ្នះ​កីឡា​ការិនី​​ អារ៉ាប់រួម​ Mahra Alhinaai ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​លទ្ធផល​ ១០០-០ ដោយ​ប្រើ​ក្បាច់​ក្លេ​ដៃ​គូ​ឲ្យ​បោះ​បង់​ការ​ប្រកួត​។ កីឡាការនីរូបនេះក៏ធ្លាប់ទទួលបានមេដាយមាសលំដាប់ពិភពលោកជាច្រើនគ្រឿងរួចមកហើយមុនមកលេងអោយកម្ពុជាក្នងកីឡាទ្វីបអាសុី។

Jessa Khan កើត​នៅ​រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០១​​ នៅ​តំបន់​ Corpus Christi ។ នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​ដែល​មាន​ឪពុក​ Peter El Khan ​ជន​ជាតិ​ខ្មែរ​កើត​នៅ​​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ​ April Marie Khan ជន​ជាតិ​​អេស្ប៉ាញ។ ​លោក​ Peter El Khan ជា​ឪពុក​បញ្ជាក់​ថា​ ភរិយា​របស់​លោក​មិន​មែន​ជា​ជន​ជាតិ​ម៉ិកស៊ីកូ​​​ទេ។

Jessa Khan បាន​ចាប់​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១០​ដែល​តាំង​ពី​នាង​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ។ បន្ទាប់​ពី​ហ្វឹកហាត់​​ច្រើន​ឆ្នាំ​មក​ កូន​ស្រី​របស់​លោក​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​ អាមេរិក អឺរ៉ុប​ និង​ពិភព​លោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០២១​នេះ។

សមិទ្ធផល​ធំៗរបស់ Jessa Khan

ឆ្នាំ​២០១៧
មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ទ្វីប​អឺរ៉ុប European Championship
មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​​អាមេរិក​ PAN American Championship
​មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ Las Vegas Open (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ San Diego Open (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ពិភព​លោក​ Wolrd Championship (មេដាយមាស២វិញ្ញាសារ)
​មេដាយ​មាស ពី​ការ​ប្រកួត​​ជើង​ឯក​ Long Beach (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ Los Angeles Grand Slam
មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ No ni World Championship (មេដាយមាស២វិញ្ញាសារ)
​មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ JIU JUTSU World League (មេដាយមាស២វិញ្ញាសារ)

ឆ្នាំ​២០១៨​
មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក​ Los Angeles Open (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក Tap Out Cancer
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក Gracie National
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក JIU JUTSU World League (មេដាយមាស២វិញ្ញាសារ)
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក FIVE Gold
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក PAN American Championship (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក San Diego Open (មេដាយមាស២វិញ្ញាសារ)
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក World Champioship
មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក​ American National Gi & No Gi
មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​ Asian Games 2018

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖