+855 16 757 168     samnob@keiladaily.com
KD Logo

សោកស្តាយ ! ឆ្នាំនេះ គ្មានឡើយ PES នៅព្រឹត្តិការណ៍ ស៊ីហ្គេម ក្នុងប្រភេទកីឡា E-Sport

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 128

កម្ពុជា​ បានសម្រេចថានឹងចូលរួមក្នុងវិញ្ញាសារ ៣ (PUBG Mobile-Team, PUBG Mobile-Individual និង Mobile Legends) នៃប្រភេទកីឡាអេឡិកត្រូនិក ២ ប្រភេទគឺ Pub-G និង Mobile Legend ក្នុងការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះ នៅប្រទេសវៀតណាម ។

​ឯក​ឧ​ត្ត​ម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​ប្រភេទ​កីឡា​អេ​ឡិច​ត្រូនិក ឬ E-Sports នេះ កម្ពុជា​បាន​បញ្ចូល​ក្នុង​ប្រភេទ​កីឡា​ទាំង ៣២ ដែល​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​រួចហើយ នៅឡើយ​តែ​វិញ្ញាសា​ប៉ុណ្ណោះដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កំពុងជំរុញ​ឲ្យ​សហព័ន្ធ​ពន្លឿន​ធ្វើ​ការងារ​បច្ចេកទេស ដើម្បី​កំណត់​វិញ្ញាសា និង​ចុះឈ្មោះ​ការប្រកួត​ផ្លូវការ ។  ស្រប​ពេល​កីឡា E-Sports នេះវៀតណាម​បាន​ដាក់​វិញ្ញាសា​ចំនួន ៨ រួមមាន​វិញ្ញាសា Arena Of Valor, PUBG Mobile-Team, PUBG Mobile-Individual, Free Fire, League of Legends, FIFA Online, Cross Fire និង​វិញ្ញាសា Mobile Legends ។

ដ្បិតតែកម្ពុជាចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាអេឡិកត្រូនិក និង វិញ្ញាសារតិចក្តី ក៏ប៉ុន្តែវិញ្ញាសារទាំងនោះគឺកម្ពុជាមានសង្ឃឹមខ្ពស់ក្នុងការស្វែងរកមេដាយជូនជាតិ ដោយសារតែកម្ពុជាមានការប្រកួតប្រជែងជើងឯកវិញ្ញាសារទាំងអស់នេះទាំងក្នុងស្រុក និង អន្តរជាតិ ដែលបាននាំមេដាយជូនកម្ពុជាជាច្រើន ។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺមិនមានឡើយវិញ្ញាសារ PES ដែលជាកីឡាករបាល់ទាត់អេឡិចត្រូនិច ដែលកម្ពុជា និយមលេងជាជាង FIFA ដោយជាលទ្ធផលកម្ពុជា មិនមានការបញ្ជូនអត្តពលិកចូលរួមឡើយក្នុងប្រភេទកីឡា FIFA នេះ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
PES