+855 16 757 168     samnob@keiladaily.com
KD Logo

Mike Tyson ប្រកាសសងសឹកកីឡាករដែលធ្លាប់ផ្តួលលោកកាលពីជាង ២០ ឆ្នាំមុន នាខែកញ្ញានេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 168

អតីតកីឡាករប្រដាល់លំដាប់ពិភពលោក Mike Tyson បានប្រកាសអំពីការប្រកួតរបស់ខ្លួននៅក្នុងឆ្នាំនេះ ដែលគ្រោងនឹងធ្វើឡើងនាចុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ដោយនឹងប៉ះគ្នាជាមួយនឹងកីឡាករលំដាប់ពិភពលោកដូចគ្នា គឺ Lennox Lewis ។

Lennox Lewis គឺជាកីឡាករប្រដាល់លំដាប់ពិភពលោកមួយរូប ត្បិតតែមិនល្បីខ្លាំងដូច Mike Tyson មែន តែកីឡាកររូបនេះគឺជាកីឡាករនិមិត្តរូបរបស់កាណាដា ដោយបានឈ្នះមេដាយមាសប្រដាល់ពិភពលោក ៥ លើក នឹងមេដាយប្រាក់ ២ លើកផងដែរ ពីការប្រកួតកីឡាកម្រិតពិភពលោកជាច្រើន ។

គួរឱ្យដឹងដែរថា Tyson ធ្លាប់​សន្លប់​​នៅ​ទឹក​ទី​៨​​ ដោយ​សារ Lewis នេះម្តងរួចមកហើយ នៅពេល​ដែល​ពួក​គេ​ប្រកួត​គ្នា​កាល​ពី​ឆ្នាំ​២០០២ ។ ហើយ​វា​ក៏​ជា​កា​ចាញ់​លើក​ទី​៤​ក្នុង​អាជីព​សម្រាប់ Tyson ដែលលោកធ្លាប់ចាញ់តែ ៦ លើកប៉ុណ្ណោះក្នុងអាជីពរបស់លោក ៕ ​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖