+855 16 757 168     samnob@keiladaily.com
KD Logo

ហួសចិត្តខ្លាំង ! Floyd ប្រើពេល ៨ ទឹកហើយ នៅតែមិនអាចយកឈ្នះ Logan Paul បានឡើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 338

ការប្រកួតប្រដាល់ដែលអាចចាត់ទុកថាជាការប្រកួតដ៏ធំបំផុតប្រចាំឆ្នាំ ២០២១ នេះ រវាងកីឡាករមិនដែលចាញ់សម្បូរលុយចាយ Floyd Mayweather និង តារាយូធូប Logan Paul បានបញ្ចប់ទៅហើយ ដោយបានត្រឹមលទ្ធផលស្មើគ្នា ធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំង ។ 

វាអាចដោយសារតែលក្ខណ្តិកៈនៃការប្រកួតអំណោយផងក៏ថាបាន ដោយសារតែការប្រកួតនេះមិនតម្រូវឱ្យមានចៅក្រមទេ ដូចនេះប្រសិនបើ ៨ ទឹក ដែលមួយទឹកមានពេល ៣ នាទីនេះ គ្មាននរណាម្នាក់សន្លប់ ឫ ចុះចាញ់ នោះគឺនឹងបញ្ចប់ដោយលទ្ធផលស្មើគ្នា ។


ចំពោះការប្រកួតនេះ ត្រូវបានគេដឹងថា គឺជាការប្រកួតបែបលក្ខណៈរកចំណូលតែប៉ុណ្ណោះ ហើយការប្រកួតមួយនេះទៀតសោត នឹងអាចរកចំណូលបានរាប់រយលានដុល្លារ ពីការលក់សិទ្ធិផ្សាយផ្ទាល់ និង ម្ចាស់ឧបត្ថម្ភនានា ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់អ្នកទាំង ២ នឹងកាន់តែល្បីល្បាញតាមរយៈការប្រកួតមួយនេះ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖