+855 16 757 168     samnob@keiladaily.com
KD Logo

Floyd បាន ៦០ លានដុល្លារ, Logan Paul បាន ២០ លានដុល្លារ ពីការប្រកួតស្មើគ្នាបែបបាយបាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 85

កីឡាករប្រដាល់អាជីព Floyd Mayweather បានបញ្ចប់ការប្រកួតហើយ ជាមួយនឹងតារាយូធូប Logan Paul នៅថ្ងៃត្រង់ ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ដោយកម្មវិធីប្រដាល់ដ៏មួយនេះ ធ្វើឡើងក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដោយបានលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ ៥០ ដុល្លារ និង ទូរទស្សន៍ធំៗនៅជុំវិញពិភពលោក បានប្រមាណជាជាង ២០០ លានដុល្លារ ។

បើគិតពីចំណូលសរុបនេះ គឺគេបានបែងចែកទៅដល់ខាងរៀបចំកម្មវិធី និង ការផ្សព្វផ្សាយនានា មួយចំណែក ។ ខណៈដែលជាង ៣០ ភាគរយទៀត ត្រូវបានគេដឹងថាសម្រាប់កីឡាករទាំង ២ រូបនេះ ។ ដោយក្នុងនោះ Floyd ត្រូវបានគេប៉ាន់ប្រមាណថាបើកលុយបានប្រហែល ៦០ លានដុល្លារ ព្រោះគេជាតួឯកក្នុងការប្រកួតនេះ ។ ចំណែកឯ តារាយូធូបដ៏ល្បី Logan Paul គឺបានប្រហែលជាជាង ២០ លានដុល្លារ ។

គួរឱ្យដឹងដែរថា Floyd Mayweather ជារឿយៗក្នងមួយប្រកួតគឺគេអាចរកលុយបានយ៉ាងហោចណាស់ក៏ប្រហែលជា ១០០ លានដុល្លារដែរ ។ ខណៈដែលប្រកួតលើកនេះ គឺត្រូវបានចាត់ទុកថាជាប្រកួតដែលគេរកលុយបានតិចជាងគេបំផុតហើយ តាំងពីគេមានកេរ្តិ៍ឈ្មោះល្បីល្បាញមក ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖