+855 16 757 168     samnob@keiladaily.com
KD Logo

Floyd គម្រាមឈប់ឡើងសង្វៀន បើអ្នកគាំទ្រនៅតែគិតបែបនេះទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 63

កាលពីពេលកន្លងទៅនេះ Floyd Mayweather កំពូលអ្នកប្រដាល់អាមេរិកាំងលេខ ១ លំដាប់ពិភពលោក មិនដែលចាញ់ទាល់តែសោះ បានប្រកួតស្មើជាមួយនឹង Logan Paul តារាយូធូប ដែលស្ទើរតែគ្មានបទពិសោធន៍ទាល់តែសោះ ក្នុងវិស័យប្រដាល់នេះ ។

ក្រោយការស្មើគ្នានេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលខ្លាំង ទាំងអ្នកជំនាញកីឡាប្រដាល់ក៏គិតដែរថា នេះគឺជាការប្រកួតដើម្បីរកលុយកុំឱ្យស្ងាត់ពេករបស់ Floyd Mayweather និង ដើម្បីបង្កើនប្រជាប្រិយភាពរបស់ Logan Paul តែប៉ុណ្ណោះ ។​

ក្រោយពីទទួលដំណឹងនេះ Floyd Mayweather បានចេញមុខបដិសេដដាប់អហង្ការ ដោយបញ្ជាក់ថា ការប្រកួតនោះគឺគេប្រកួតអស់ពីសមត្ថភាពមែន មិនបានរៀបចំទុកឡើយ ។ ហើយបានបន្ថែមថា គេនឹងឈប់ឡើងវ៉ៃទៀតហើយ ប្រសិនបើគ្រប់គ្នានៅតែគិតបែបនេះ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖