+855 16 757 168     samnob@keiladaily.com
KD Logo

Floyd ទិញរថយន្ត ឱ្យសាច់ញាតិម្នាក់ ១ ក្រោយប្រកួតជាមួយ Logan Paul

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 97

កីឡាករប្រដាល់មានបំផុត ចាយលុយដូចក្រដាសបង្គន់ Floyd Mayweather បានចំណាយទឹកប្រាក់សរុប ១ លានដុល្លារកន្លះ ក្នុងការបញ្ជាទិញរថយន្តចំនួន ៩ គ្រឿងក្នុងពេលតែមួយ ក្រោយពីរកលុយបានក្បែររយលានដុល្លារ ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ។

ចំពោះរថយន្តទាំង ៩ គ្រឿងនេះ ត្រូវបានគេដឹងថា អ្នកប្រដាល់វ័យ ៤២ ឆ្នាំរូបនេះ ទិញជូនសាច់ញាតិមិត្តភឿន តែប៉ុណ្ណោះដើម្បីអបអរការប្រកួតរបស់គេដែលទើបតែបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ ។

គួរឱ្យដឹងដែរថា អ្នកប្រដាល់វ័យ ៤២ ឆ្នាំ ដែលប្រកួតមិនដែលចាញ់សោះ ៥០ ប្រកួតរូបនេះ បានកើបលុយកាលពីពេលប្រកួតបាយបាន ប៉ុន្មានថ្ងៃមុននេះ បានប្រហែលជា ១០០ លានដុល្លារ ដោយប្រើពេល ៨ ទឹក ទទួលបានលទ្ធផលស្មើគ្នាជាមួយនឹងតារាយូធូន Logan Paul ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖