+855 16 757 168     samnob@keiladaily.com
KD Logo

Pacquiao ថាមួយប្រកួតនេះទៀត គិតគូរចូលនិវត្តន៍មែនទែនហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 110

​នៅ​ថ្ងៃ​ទី​ ១២​​ ខែ​សីហា​ ឆ្នាំ​ ២០២១​ ខាង​មុខ​នេះ​ នៅលើសង្វៀនប្រដាល់ទីក្រុង​ Las Vegas ​សហ​រដ្ឋ​អាមេរិក កីឡាករប្រដាល់លំដាប់ពិភពលោករបស់ហ្វីលីពីន Manny Pacquiao គ្រោងនឹងឡើងប្រកួតសារជាថ្មី ដោយប៉ះជាមួយនឹងសិស្សប្អូន ​Errol Spence Jr ដែលមានវ័យខុសគ្នាដល់ទៅ ១១ ឆ្នាំ ។

ដ្បីតតែមានវ័យក្មេងក៏ពិតមែន ប៉ុន្តែ Errol Spence Jr សញ្ជាតិអាមេរិកាំង មានកំណត់ត្រាមិនធម្មតាឡើយ ដែលក្នុងនោះប្រកួត ២៧ លើក ឈ្នះទាំងអស់ ហើយផ្តួលដៃគូឱ្យសន្លប់ដល់ទៅ ២១ លើក ។ មិនតែប៉ុណ្ណោះគេធ្លាប់លេងកីឡាប្រដាល់នេះតំណាងឱ្យអាមេរិក ឈ្នះមេដាយមាសចំនួន ៥ និង មេដាយប្រាក់ ១ ទៀតផង ។​

គួរឱ្យដឹងដែរថា Manny Pacquiao ប្រកាស​ថា​វា​អាចនឹងក្លាយ​ជា​ប្រកួត​ចុង​ក្រោយ​ក្នុង​អាជីព​ប្រដាល់​សកល​នេះ​របស់គេ ត្បិត​អី​បច្ចុប្បន្ន​វ័យ​៤២​ឆ្នាំ​ ហើយកម្លាំងក៏មិនពេញដូចមុនដែរ​ ។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖