+855 16 757 168     samnob@keiladaily.com
KD Logo

កូនខ្មែរសុទ្ធសាធ Jordan Pisey ជាប់ជម្រើសលោតទឹកអាមេរិកាំង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 150

Jordan Pisey ជាកូនខ្មែរសុទ្ធសាធ រស់នៅសហរដ្ឋអាមេរិក មាន​អាយុ ២២ ឆ្នាំ​ ទើបតែ​បានជាប់ក្នុងបញ្ជឺ​កីឡាករ​លោត​ទឹក​ នៃក្រុម​ជម្រើស​ជាតិ​អាមេរិក ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អូឡាពិកឆ្នាំ ២០២១ ដែលធ្វើឡើងនៅប្រទេសជប៉ុន ក្រោយពីគេបានបំបាក់កីឡាករឆ្នើមអាមេរិកជាច្រើនរូប នឹងឈ្នះមេដាយជាច្រើនពីការប្រកួតក្នុងស្រុក ។

ជា​មួយ​ទេព​កោសល្យ​ល្អខាង​កីឡាលោត​ទឹកនេះ Jordan Pisey ត្រូវបាន​អតីត​កីឡាករ​ជម្រើស​ជាតិ​អាមេរិកម្នាក់ យកទៅរស់នៅនឹង​បង្ហាត់​កីឡា​លោត​ទឹកនេះ​តាំងពី​អាយុ ៧ ឆ្នាំ ហើយ​នៅអាយុ ១២ ឆ្នាំ រូបគេ​បាន​ប្រកួត​ឈ្នះពាន​រង្វាន់​ថ្នាក់ជាតិ​លើ​វិញ្ញាសា​លោតទឹក​កម្ពស់ ១០ ម៉ែត្រ ព្រមទាំង​បាន​ឈ្នះ​មេដាយ​មាស​ ក្នុងការ​ប្រកួត​ថ្នាក់ជាតិ​នៅរដ្ឋ Arizona ។ ហើយឈ្នះ​មេដាយ​ប្រាក់ និង​សំរឹទ្ធ នាការ​ប្រកួត​ថ្នាក់ជាតិ​ពីរ​ផ្សេងទៀត ពិសេស​ក្នុងឆ្នាំ ២០១៦ នេះ Jordan Pisey បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ​ក្នុងការ​ប្រកួត​​ហែលទឹក​កម្រិត​ពិភព​លោកមួយ នៅប្រទេស​ព័រតូរីកូ ។

គួរឱ្យដឹងដែរថា ធ្លាប់បានមកលេងកម្ពុជា កាលពីឆ្នាំ ២០១៦ កន្លងទៅ ដោយបានជួបជាមួយនឹងប្រធានសហព័ន្ធហែលទឹកកម្ពុជា ដោយពេលនោះគេបាននិយាយថា គេចង់វិល​មកជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ដណ្តើម​មេដាយ ក្នុង​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិនាពេលអនាគត ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖