+855 16 757 168     samnob@keiladaily.com
KD Logo

Mobile Legends : Bang Bang នៅកម្ពុជានឹងមាន​ការប្រកួតជើងឯក​លក្ខណៈអាជីពដ៏ធំលើកដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 197

ឱកាសដ៏អស្ចារ្យ និងសំខាន់មិនធ្លាប់មានបានមកដល់ហើយសម្រាប់កីឡាករអេឡិចត្រូនិកកម្ពុជាលើប្រភេទវិញ្ញាសា Mobile Legends: Bang Bang សម្រាប់ជើងឯកលីហ្គ Professional Leauge Cambodia 2021 អាជីពធំបំផុតលើកដំបូងនៅប្រទេសកម្ពុជា។


អត្តពលិកកម្ពុជាធ្លាប់តែឃើញមានការប្រកួតលក្ខណៈអាជីព Mobile Legends: Bang Bang: MPL នៅបណ្តាប្រទេសផ្សេងៗទូទាំងពិភពលោក ហើយក៏មានកីឡាករកម្ពុជាមួយចំនួនបានចូលរួមប្រកួតជាបន្តបន្ទាប់ដែរ។ ប៉ុន្តែកន្លងមកមិនធ្លាប់មានការប្រកួតនៅប្រទេសកម្ពុជាទេ ដូច្នេះសម្រាប់ព្រឹត្តិការណ៍នេះគឺជាការប្រកួតលក្ខណៈលីហ្គអាជីពថ្នាក់ជាតិធំ និងសំខាន់លើកដំបូងនៅលើទឹកដីកម្ពុជា។

MPL Cambodia 2021 នឹងប្រមូលផ្តុំដោយក្រុមល្អៗ និងកីឡាករឆ្នើមទូទាំងប្រទេសដែលនិយមចិត្តប្រភេទកីឡាលេងតាមទូរសព្ទដៃ (MOBA) ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរ។
ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតជើងឯកលក្ខណៈអាជីព MPL Cambodia 2021 នេះឡើង ស្របពេលវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកំពុងទទួលបានការគាំទ្រ និងពេញនិយមខ្លាំងពីអ្នកគាំទ្រ ក៏ដូចជាអ្នកស្រឡាញ់ចូលចិត្តកីឡា E-Sports ស្របតាមទីផ្សារអេឡិចត្រូនិកនៅកម្ពុជាដែលកំពុងមានសន្ទុះខ្លាំង។

ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន និងតំណាងឲ្យកម្ពុជាចូលរួមប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខ។ អ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះបានក្លាយជាផ្នែកដ៏សំខាន់ដែលផ្តល់ឱកាសឲ្យអត្តពលិកអេឡិចត្រូនិកកម្ពុជាគ្រប់ក្រុមទាំងអស់ទទួលបានឱកាសបង្ហាញសមត្ថភាពពិតប្រាកដក្នុងលក្ខណៈប្រកួតអាជីពដើម្បីអភិវឌ្ឍឲ្យកាន់តែមានជំនាញ និងសមត្ថភាពខ្ពស់។


លើសពីនេះទៀតនោះ ព្រឹត្តិការណ៍ MPL Cambodia 2021 ដែលរៀបចំដោយក្រុមហ៊ុន Moonton និងនាំមកកាន់ទឹកដីកម្ពុជាលើកដំបូងដោយក្រុមហ៊ុនទូរសព្ទ Smart ទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នឹងក្លាយជាផ្នែកមួយដ៏សំខាន់ជួយជំរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ជាពិសេសលើប្រភេទវិញ្ញាសា Mobile Legends: Bang Bang កាន់តែរីកចម្រើន និងឈានឡើងសមត្ថភាពកាន់តែខ្ពស់ដើម្បីបោះជំហានទៅលើឆាកអន្តរជាតិ។

មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយធ្វើឲ្យមានការទំនាក់ទំនងកាន់តែ និងកាន់ស្មើមុខមាត់ជាមួយកីឡាផ្សេងៗទៀតដែលស្ថាប័នកីឡាអន្តរជាតិធំៗកំពុងដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតធំលក្ខណៈអន្តរជាតិទាំងតំបន់ និងពិភពលោកដើម្បីប្រកួតប្រជែងដណ្តើមមេដាយដូចកីឡាផ្សេងៗទៀតដែរ។


ការប្រកួតនឹងប្រព្រឹត្តទៅ៣ដំណាក់កាល។ ទី១ ការប្រកួតជម្រុះចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៥ ខែសីហា។ បន្ទាប់ពីរកបានរក្រុមគ្រប់តាមតម្រូវការហើយនឹងប្រកួតវគ្គសន្សំពិន្ទុទៀងទាត់ចាប់ពីថ្ងៃ២៨ ខែសីហាដល់ថ្ងៃទី១៩ ខែកញ្ញា និងប្រកួតវគ្គខ្វែងឡើងផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី១ដល់ទី៣ ខែតុលា។

កីឡាករ អ្នកគាំទ្រ និងអ្នកស្រឡាញ់ចូលចិត្ត Mobile Legends: Bang Bang នឹងទទួលបានព័ត៌មានលំអិតពីកាលវិភាគប្រកួត និងបែបបទប្រកួត សូមចូលទៅកាន់kh.mpl.mobilelegends.com និងចូលតាម៖
Facebook:https://www.facebook.com/MobileLegendsGameCambodia
Instagram:https://www.instagram.com/mlbbgamecambodia
TikTok:https://www.tiktok.com/@mobilelegendskhofficial?lang=en
#MobileLegendsBangBang #Cambodia #MPLKH #SETOFF #MLBBEsports

អំពីវិញ្ញាសាកីឡា Mobile Legends Esports

ត្រូវបានបង្កើតឡើងឆ្នាំ២០១៧ Mobile Legends: Bang Bang Esports បានក្លាយជាទម្រង់កីឡាអេឡិចត្រូនិកដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តលេង និងជាប្រព័ន្ធកីឡាអេឡិចត្រូនិកស្តង់ដារអន្តរជាតិ។ MLBB Esports បានកំពុងពង្រីកខ្លួនតាមរយៈការប្រកួតលីហ្គជាច្រើនដូចជាស៊េរី MPL នៅអាស៊ានជាដើម៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖