+855 16 757 168     samnob@keiladaily.com
KD Logo

សម្ដេចតេជោ ហ៊ុន សែន ប្រកាសនឹងរៀបចំពិធី​សម្ពោធ​វិ​មាន​កី​ឡ​ដ្ឋាន នៃ​ពហុ​កី​ឡ​ដ្ឋាន​ជាតិ​មរ​តក​តេ​ជោ​ដ៏​ធំ​ បន្ទាប់​ពី​កម្ម​វិធី​ប្រ​គល់​-​ទទួល​ថ្ងៃ​នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 152

CAMSOC-ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​មាន​ប្រ​សាសន៍​ថា នឹង​រៀប​ចំ​ពិ​ធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ការ​នូវ​វិ​មាន​កី​ឡ​ដ្ឋាន នៃ​ព​ហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេ​ជោ​ទ្រង់​ទ្រាយ​ធំ ក្រោយ​ស្ងប់​ស្ងាត់​កូវីដ-១៩ ។ សម្ដេច​បាន​មាន​ប្រ​សាសន៍​បែប​នេះ បន្ទាប់​ពី​សម្ដេចតេជោនា​យក​រដ្ឋ​មន្ដ្រី និង​ឯក​ឧត្តម វ៉ាង យី ទី​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរ​ទេស នៃ​សា​ធា​រ​ណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន បាន​អញ្ជើញ​ជា​អ​ធិ​ប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​កម្ម​វិធី​ប្រ​គល់​-​ទទួល​សមិទ្ធ​ផល​ដ៏​អស្ចារ្យ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ។


ក្នុងពិធីប្រគល់-ទទួលសំណង់កីឡដ្ឋានប្រវត្តិសាស្ដ្រដ៏​​អស្ចារ្យ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​សេច​ក្ដី​រីក​រាយ ដែល​បាន​ចូល​រួម​ជា​មួយ​ឯក​ឧត្តម វ៉ាង យី ក្នុង​ពិធី​ប្រ​គល់​-​ទទួល​វិ​មាន​កី​ឡ​ដ្ឋាន​នៃ​ព​ហុ​កី​ឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ ដែល​ជា​ជំ​នួយ​ឥត​សំ​ណង​របស់​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន ដែល​ជា​វិ​មាន​កីឡ​ដ្ឋាន​ដ៏​សំ​ខាន់ សម្រាប់​ត្រៀម​ស្វា​គមន៍​ការ​ប្រ​កួត​កី​ឡាស៊ី​ហ្គេម និង​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣ (SEA Games-ASEAN Para Games 2023) នៅកម្ពុជា។


សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំលឹកជាថ្មីថា កម្ពុជា​បាន​ខក​ខាន​រៀប​ចំ​ការ​ប្រ​កួត​ស៊ី​ហ្គេម និង​បាន​សុំ​ការ​យោគ​យល់​ពី​ដៃគូ និង​បណ្ដា​ប្រ​ទេស​ក្នុង​តំ​បន់ ក្នុង​ការប្រ​កួត​ព្រឹត្តិ​ការណ៍ ២ឆ្នាំ​ម្ដង​នេះ ព្រោះ​កម្ពុជា មិន​ទាន់​មាន​លទ្ធ​ភាព និង​ត្រូវ​ការ​ថវិកា​ចាំ​បាច់ សម្រាប់​កសាង និង​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ ។ ប៉ុន្ដែ​ក្រោយ​សម្ដេច​ចាប់​ផ្ដើម​ទំ​នាក់​ទំ​នង​ជា​មួយ​ដៃគូ ដែល​ជឿ​ទុក​ចិត្ត​គ្នា ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទំ​នាក់​ទំ​នង​យុទ្ធ​សាស្ដ្រ​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា​-​ចិន ពិ​សេស​ឯក​ឧត្តម​ប្រ​ធា​នា​ធិប​តី ស៊ី ជីង ពីង ទើប​ទទួល​បាន​សញ្ញា​នៃ​ការ​ផ្ដល់​វិ​ភាគ​ទាន​សម្រាប់​សាង​សង់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់ សម្រាប់​បម្រើ​ឲ្យ​ការ​ប្រ​កួត​ស៊ីហ្គេម ហើយ​កម្ពុជា​ក៏​បាន​ប្រ​កាស​ជា​បេក្ខ​ភាព​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ២០២៣ ។


សម្ដេចបានសង្កត់ធ្ងន់ថា «ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសាធារណរដ្ឋប្រជាមានិតចិនទេ យើងពិតជាមិនមាននូវពហុកីឡដ្ឋានមួយ ដែលថ្ងៃនេះ យើងធ្វើពិធីប្រគល់ និងទទួលជាមុនសិន ។ ការបើកដំណើរការសម្ពោធដាក់ឲ្យប្រើប្រាស់ នឹងធ្វើនៅពេលក្រោយ ដែលមុននេះ ខ្ញុំគិតថា វាពុំមានកូវីដទេ ខ្ញុំដាក់មនុស្សគឺពេញស្ដាតតែម្ដង ។ ប៉ុន្ដែឥលូវដោយសារការរក្សាគម្លាតក្នុងដំណាក់កាលកូវីដ ថ្ងៃនេះយើងជួបគ្នាតែត្រឹម ១ពាន់នាក់ ប៉ុន្ដែដល់ពេលសម្ពោធ យើងនឹងអាចដាក់មនុស្សបានច្រើនជាងនេះ ដើម្បីឲ្យប្រជាជនកម្ពុជាយើង មើលឃើញនូវសមិទ្ធផលទាំងឡាយ ដែលយើងសម្រេចបាននៃកិច្ចសហប្រតិបត្តិការផ្លែផ្កា រវាងកម្ពុជា និងចិន»


សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា «ថ្ងៃនេះ យើងពិតជាមានមោទនភាព វាមិនមានគ្រាន់តែខ្ញុំ ដែលជាអ្នកផ្ដួចផ្ដើមគំនិត និងជាអ្នកទៅស្វះខ្វែងរកដៃ ជាពិសេសជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីង ពីង ប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាជាមោទនភាពរបស់ជាតិខ្មែរទាំងមូល ដែលទទួលបានជំនួយដ៏សប្បុរសពីមិត្តរបស់យើង ។ យើងកសាង ដើម្បីជាតិយើងទាំងអស់គ្នា ដើម្បីសុខុមាលភាពរបស់ប្រជាជន ជាពិសេសយុវជន និងកុមាររបស់យើង» ។


«វាមិនមែនជាការចៃដន្យនោះទេ ដែលបានកើតឡើងនូវសមិទ្ធផលថ្ងៃនេះ ក្នុងតម្លៃ ១,១ប៊ីលានយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារ ហើយសមិទ្ធផលនេះ គ្មានអ្នកណាអាច សូម្បីតែខ្លួនខ្ញុំឆ្នាំ២០០០ ហើយ ក៏ខ្ញុំមិននឹកស្មានមានសមិទ្ធផលបែបនេះនោះទេ ។ ប៉ុន្ដែក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃនេះយើងមានឱកាសជាពិធីប្រគល់-ទទួល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ដ្រីកម្ពុជា និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន» ។


សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «យើងនឹងត្រូវធ្វើពិធីសម្ពោធមួយទៀត ដោយសង្ឃឹមថា មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនមកចូលរួម ដើម្បីអបអរសាទរនូវសមិទ្ធផលដែលចេញមកពីការខិតខំប្រឹងប្រែង និងផ្លែផ្កា នៃចំណងមិត្តភាពរវាងកម្ពុជា-ចិន ។ ខ្ញុំអាចចាត់ទុកថា នេះគ្រាន់តែជាទទួលផលដើមរដូវ នៃចំណងមិត្តភាពដែកថែប ដែលប្រធានាធិបតី ស៊ី ជីង ពីង បានប្រសិទ្ធនាមឡើង ។ ហេតុអ្វីបានជាខ្ញុំត្រូវនិយាយថា វាជាការទទួលផលនាដើមរដូវ? យើងមិនមែនទាក់ទងជាមួយចិន ត្រឹមថ្ងៃនេះ ឬថ្ងៃស្អែក បន្ទាប់ពីទទួលស្ដាតនេះរួចនោះទេ យើងត្រូវធ្វើជាមួយមិត្តចិនច្រើនឆ្នាំតទៅទៀត» ។


គួរបញ្ជាក់ថា បន្ទាប់ពីបង្ហាញរបាយការណ៍ និងដំណើរសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ដូចជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី តំណាងភាគីប្រទេសទាំងពីរ ដែលកម្ពុជា តំណាងដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងភាគីចិន តំណាងដោយឯកឧត្តម ឈាន ខឺមីង អនុរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មចិន ក៏បានធ្វើការចុះហត្ថលេខានូវការប្រគល់ និងទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖