+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តមបណ្ឌិត ថោង ខុន ផ្ញើសាររំលែកទុក្ខ ចំពោះ​មរ​ណ​ភាព​អនុ​ប្រ​ធាន​អូ​ឡាំ​ពិក​វៀត​ណាម លោក​សាស្ដ្រា​ចារ្យ Hoang Vinh Giang

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 179

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រ​សួង​ទេស​ចរណ៍ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​(NOCC) បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ ចំ​ពោះ​មរ​ណ​ភាព​លោក​សាស្ដ្រា​ចារ្យ Hoang Vinh Giang អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​វៀត​ណាម និង​ជា​អនុ​ប្រ​ធាន​កិត្តិ​យស​ក្រុម​ប្រឹក្សា​កី​ឡា​អា​ស៊ី​អា​គ្នេយ៍ ដែល​បាន​ទទួល​មរ​ណ​ភាព​ក្នុង​វ័យ ៧៥ឆ្នាំ នៅ​ទី​ក្រុង​ហា​ណូយ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ២០២១។


ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​ចលនា​អូឡាំ​ពិក​នៅ​កម្ពុជា ឯក​ឧត្តម​បណ្ឌិត ថោង ខុន បានសម្ដែងការសោកស្ដាយបំផុត ចំពោះ​ការបាត់បង់ធនធានដ៏ឆ្នើមមួយរូបក្នុងចលនាអូឡាំពិកអន្ដរជាតិ ហើយ​ឯកឧត្តម​រដ្ឋមន្ដ្រី ក៏​បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​គ្រួ​សារ​លោក Hoang Vinh Giang សម្រាប់​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រ​លាញ់​ផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖