+855 16 757 168     samnob@keiladaily.com
KD Logo

ជើង​ឯក​លីគអាជីព MPL KH ប្រកួត​វគ្គ Regular តឹង​តែង​បំផុតនៃ​ការ​ប្រកួត​កម្រិត​ជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 75

ព្រឹត្តិការណ៍​ប្រកួត​​ MPL KH Season 1 លក្ខណៈ​លីគ​អាជីព​លំដាប់​អន្តរជាតិលើ​វិញ្ញាសា​ Mobile Legends: Bang Bang បាន​រក​ឃើញ​​ក្រុម​ខ្លាំង​​៦​​​​ឡើង​ទៅ​វគ្គ Playoff ហើយ​​​ បន្ទាប់​ពី​​​ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​​ (Regular) ដ៏​ស្វិត​ស្វាញ​បំផុត និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ។
នាំ​មក​ជូន​ដោយ​ MOONTON Games, Smart Axiata និង​ម្ចាស់​ឧបត្ថម្ភ Sting និង​ NCX Honda ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ចាប់​​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១​រវាង​ក្រុម​ទាំង​៨ពិត​ជាតឹង​តែង​ខ្លាំង និង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​និយម​ចិត្ត​កីឡា​អេឡិចត្រូនិក។



ក្រុម​នីមួយ​ៗ​​​​បាន​ធ្វើ​ការ​ប្រកួត​​៧​លើក​ដូច​គ្នា ពី​ព្រោះ​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ទាំង​អស់។ ​ក្រុម​៤​​ដែល​ឡើង​មក​វគ្គ​ជម្រុះ​​គឺ​ DG Quantum,​ FENNEC Esport,​ Notorious Angels និង​ក្រុម Walker Esports បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​​​ក្រុម​ខ្លាំង​​អង្គុយ​ចាំ​នៅ​​​វគ្គ Regular គឺក្រុម Impunity KH, SeeYouSoon, NewBlood និង Burn Gaming តាម​រយៈ​​សមត្ថភាព និង​បច្ចេកទេស​ពិសេស​របស់​ពួក​គេ​។

ការ​ប៉ះ​គ្នា​នីមួយ​ៗពិត​ជា​តឹង​តែង​ខ្លាំង​ដែល​ពេល​ខ្លះ​បញ្ចប់​ទៅ​លទ្ធផល និង​​ឈ្នះ​ចាញ់​ដើម្បី​ទទួល​បាន​ពិន្ទុ​ពេញ ប៉ុន្តែ​ប្រកួត​ខ្លះ​បញ្ចប់​​​ដោយ​លទ្ធផល​ស្មើ​គ្នា​​ដោយ​បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​ប៉ុណ្ណោះ។
គ្រប់​ការ​ប្រកួត​នីមួយ​ៗ​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​អ្នក​គាំទ្រ​របស់​ក្រុម​ទាំង​សង​ខាង និង​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កីឡាអេឡិចត្រូនិក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​គាំទ្រ​​ជាង​៦​ម៉ឺន​នាក់​​បាន​តាម​ដាន​ទស្សនា​​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម និង​​មាន​អ្នក​បញ្ចេញ​មតិ​យោបល់​រៀង​ៗ​ខ្លួន​​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​សំណព្វ​ចិត្ត​របស់​ពួក​គេ។


ការ​គាំទ្រ​យ៉ាង​ច្រើនលើសលប់​ពី​អ្នក​គាំទ្រ​​ និង​អ្នក​ស្រឡាញ​កីឡា​អេឡិចត្រូនិក​ជា​កត្តា​ដ៏​សំខាន់​បំផុត​លើក​ទឹក​ចិត្ត​ដល់​ក្រុម​នីមួយ​ៗ​ឲ្យ​ប្រឹង​ប្រែង​។ ជា​ពិសេស​ជា​ផ្នែក​ដ៏​សំខាន់​ដែល​ជំរុញ​ឲ្យ​កីឡា​ Esports នៅ​កម្ពុជា​កាន់​តែ​រីក​ចម្រើន និង​បង្ហាញ​ឲ្យ​ឃើញ​ថា វិស័យ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​កាន់​តែ​មាន​កម្រិត​ខ្ពស់​ និង​លំដាប់​អន្តរជាតិ។ ជា​មួយ​គ្នា អ្នក​ឧបត្ថម្ភ​ក៏​បាន​បន្ថែម​យុទ្ធនាការណ៍​ខ្លាំង​ក្លា និង​ការ​ផ្សព្វផ្សាយ​ទាំង​ក្រៅ​អនឡាញ​ដែល​បាន​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់​តែ​អធិក​អធម​ទូទាំង​ប្រទេស​កម្ពុជា។

បន្ទាប់​ពីចប់ការ​ប្រកួត​ក្នុង​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ ទី​បំផុត​​រក​ឃើញ​ក្រុម​ខ្លាំង​៦​ឡើង​ទៅ​វគ្គ Play-Off មុន​ពេល​ឡើង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ដើម្បី​កាត់​សេចក្តី​រក​ក្រុម​​គ្រង​ជើង​ឯក​​ MPL KH​ រដូវ​កាល​ទី​១​នេះ​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​សម្រាប់​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ M3 World Championship ចុង​ឆ្នាំ​នេះ។

ក្រុម​ខ្លាំង​ទាំង​៦​ឡើង​វគ្គ​ Play-Off គឺ DG Quantum, SeeYouSoon, Impunity KH, Burn Gaming, Fennes Esports និង NewBlood។



ការ​ប្រកួត​វគ្គ Playoff នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១ ដល់ ទី​៣ ខែ​តុលា ឆ្នាំ​២០២១។ សូម​បន្ត​តាម​ដាន និង​ទស្សនាផេកផ្លូវ​ការ Mobile Legends: Bang Bang Cambodia ដូចខាង​ក្រោម។
សូមបញ្ជាក់​ថា MPL KH Season 1 ​បាន​បើក​​ចុះ​ឈ្មោះ​​កាល​ពី​ថ្ងៃ​២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៦ ខែ​សីហា ដោយ​មាន​ ក្រុម​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​រហូត​ដល់​៦៣៦​ក្រុម​។ ការ​ប្រកួត​​ក្នុង​វគ្គ​ជម្រុះ​​​ពី​ថ្ងៃ​ទី​៨ ដល់ ដល់ថ្ងៃ​ទី​១៥ ខែ​សីហា​​ដើម្បី​រកបាន​​កៅអី​៤​ឡើង​វគ្គ Regular រួម​ជាមួយ​​ក្រុម​ខ្លាំង​រង់​ចាំនៅ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​នេះ។
ស្រប​គ្នា​ជា​មួយ​រដូវ​កាល​ទី​១​របស់​ MPL KH ​មានយុទ្ធនាការណ៍​ជាច្រើនដែល​កំពុង​បន្ត​រួម​ទាំងការ​សហការ​ជាមួយ​ Transformers ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ និង​សកម្មភាព​ពិសេស​​ៗ​ជា​ច្រើន​ទៀត​ដែល​​​​​នឹង​​មានឆាប់​ៗ​​​នៅខួប​លើក​ទី​៥​​ Mobile Legends: Bang Bang៕


សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាលវិភាគ និង​បែប​បទ​ប្រកួត MPL KH សូម​ចូល​ទៅ​កាន់ kh.mpl.mobilelegends.com និង​តាមបណ្តាញ​ទំនាក់​ទំនង​សង្គម​ដូច​ខាង​ក្រោម៖
Facebook: https://www.facebook.com/MobileLegendsGameCambodia
Instagram: https://www.instagram.com/mlbbgamecambodia/
TikTok: https://www.tiktok.com/@mobilelegendskhofficial?lang=en

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖