+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ យ៉ាតវិទូ ច័ន្ទទិវា តាំងចិត្តអភិវឌ្ឍសមត្ថភាព ឈានទៅប្រជែងមេដាយ ស៊ីហ្គេម នៅវៀតណាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 131

CAMSOC-ភ្នំពេញ៖ កីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជា យ៉ាតវិទូ ច័ន្ទទិវា ដែលកំពុងហ្វឹកហាត់លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ បានបង្ហាញការតាំងចិត្តខ្ពស់ថា ខ្លួនកំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឈានទៅប្រកួតប្រជែងមេដាយជូនជាតិ ពីការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម លើកទី៣១ ឆ្នាំ២០២២ ខាងមុខនេះ។


យុវជនវ័យ២១ឆ្នាំរូបនេះ អះអាងថា កន្លងមកធ្លាប់បានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិបាន៤លើក ដោយទទួលបានចំណាត់លេខ៦ ក្នុងវគ្គជម្រុះផងដែរ។ ដូច្នេះ បូករួមការហ្វឹកហាត់បន្ថែម នៅទីលានស្តង់ដារនៃកីឡដ្ឋានជាតិ មរតកតេជោ និងការចេញទៅហ្វឹកហាត់នៅប្រទេសចិនទៀតនោះ នឹងជួយជំរុញឲ្យសមត្ថភាពវិវឌ្ឍទៅរកដណ្តើមមេដាយជាក់ជាមិនខាន។


យ៉ាតវិទូ ច័ន្ទទិវា ជឿជាក់ថា ការជួយជំរុញពីគ្រូបង្វឹក និងការផ្តល់កម្លាំងចិត្តគាំទ្រពីថ្នាក់ដឹកនាំ នឹងជួយឲ្យខ្លួនទទួលបានជោគជ័យពីការប្រកួតលើឆាកអន្តរជាតិ សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសគឺជូនជាតិ ពីការប្រកួតស៊ីហ្គេម នៅវៀតណាម នាអំឡុងពាក់កណ្តាលឆ្នាំ២០២២ ប្រសិនបើព្រឹត្តិការណ៍ហ្គេមដ៏ធំប្រចាំតំបន់មួយនេះ មិនមានអ្វីប្រែប្រួលទេនោះ។


សូមបញ្ជាក់ថា យ៉ាតវិទូ ច័ន្ទទិវា ជាកីឡាករអត្តពលកម្មជម្រើសជាតិឈុតថ្នាល ទើបជាប់ជាជម្រើសជាតិឈុតធំ នៅក្នុងឆ្នាំ២០២១នេះ កំពុងហ្វឹកហាត់លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ,២០០ម៉ែត្រ និង៤០០ម៉ែត្រ ប៉ុន្តែវិញ្ញាសាដែលសង្ឈឹមខ្ពស់ថា នឹងអាចឈានដល់កម្រិតមេដាយបាននោះ គឺវិញ្ញាសា ២០០ម៉ែត្រ និង៤០០ម៉ែត្រ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖