+855 16 757 168     samnob@keiladaily.com
KD Logo

សាលី អូមើត ប្រាប់ពីស្ថានភាពហ្វឹកហាត់នៅអូទ្រីស និងប្តេជ្ញាចិត្តបង្កើនសមត្ថភាព ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 119

CAMSOC-ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាអាស៊ីលើប្រភេទកីឡាម៉ូតូទឹក សាលី អូមើត កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយនិងម៉ូតូទឹកថ្មីនៅប្រទេសអូទ្រីស រយៈពេលជិតមួយខែហើយ ដើម្បីត្រៀមខ្លួនចូលប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតកម្រិតអន្តរជាតិនានា និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


កីឡាករ សាលី អូមើត បញ្ជាក់ថា ក្លឹបបានបញ្ជូនខ្លួនមកហ្វឹកហាត់ នៅប្រទេសអូទ្រីសជិតមួយខែហើយ ដោយកំពុងហ្វឹកហាត់ជាមួយនិងម៉ូតូទឹកថ្មី ដែលក្លឹបទើបទិញឲ្យ ពិសេសបានហ្វឹកហាត់ជាមួយកីឡាម្ចាស់មេដាយមាសពិភពលោករបស់ប្រទេសអូទ្រីសផងដែរ។
អូមើត បន្ថែមទៀតថា ការហ្វឹកហាត់ក្នុងប្រទេសនៃតំបន់អឺរ៉ុបមួយនេះ គឺជួបការលំបាកខ្លះ គឺបញ្ហាអាកាសធាតុត្រជាក់ខ្លាំង ទាំងនៅកន្លែងស្នាក់នៅ និងកន្លែងហ្វឹកហាត់។ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះជំនាញថ្មីៗយកមកអភិវឌ្ឍ និងចែករំលែកដល់កីឡាករម៉ូតូទឹកកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត អូមើត ប្តេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់មិនបោះបង់ដោយសារតែបញ្ហប្រឈមបន្តិចបន្តួចបែបនេះឡើយ។


សូមបញ្ជាក់ថា សាលី អូមើត ជាកីឡាករម៉ូតូទឹក ដែលឈ្នះមេដាយមាសកីឡាអាស៊ីជូនកម្ពុជា ហើយកីឡាកររូបនេះ ក៏ជាជើងខ្លាំងមួយរូបធ្លាប់ប្រជែងដណ្តើមមេដាយបានជូនក្លឹប ពីការប្រកួតកម្រិតពិភពលោកជាច្រើនគ្រឿងផងដែរ។ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ សាលី អូមើត ជាក្តីសង្ឈឹមរបស់កម្ពុជាក្នុងការប្រជែងដណ្តើមមេដាយមាសជូនកម្ពុជាលើប្រភេទកីឡាម៉ូតូទឹក៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖