+855 16 757 168     samnob@keiladaily.com
KD Logo

Mobile Legends បង្ហាញការចនាទូក និងកម្មវិធីកម្សាន្ដអបអរបុណ្យអុំទូក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 38

កំឡុងពេលនៃថ្ងៃឈប់សម្រាកក្នុងឱកាស អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ យុវជនជាច្រើនបាននឹងកម្សាន្តអារម្មណ៍តាមរយៈការលេងកីឡា អេឡិចត្រូនិក “Mobile Legends: Bang Bang” នៅផ្ទះជាមួយមិត្តភក្តិ ពីព្រោះតែព្រះរាជ ពិធីបុណ្យអុំទូកមិនត្រូវបានប្រារព្ធក្នុងឆ្នាំនេះដោយសារវិបត្តិកូវីដ-១៩ ពួកយើងក៏អាចចូល រួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកតាមរយៈ Mobile Legend Bang Bang ផងដែរ។


ក៏ដូចឆ្នាំមុនដែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក Mobile Legends: Bang Bang តែងតែរៀបចំព្រឹត្តិការណ៍ដ៏ធំដើម្បីអបអរដល់ព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរសម្រាប់អ្នកដែលចូលទៅទស្សនា និងលេងកម្សាន្តជាមួយ Mobile Legends: Bang Bang។

Mobile Legends: Bang Bang បានអញ្ជើញសិល្បករ និងវិចិត្រករឲ្យរចនាទូក ង Mobile Legends ដែលរំលេចខ្លឹមសារ«សហការដើម្បីជ័យជម្នះ»។ ទូក ងនេះគឺជាការផ្សាភ្ជាប់គ្នា រវាងស្មារតីនៃអ្នកប្រណាំងទូកប្រពៃណីជាតិខ្មែរ និងស្មារតីនៃកីឡាអេឡិចត្រូនិក។ វាមានន័យថា កីឡាអេឡិចត្រូនិកនឹងជាមធ្យោបាយថ្មីមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិខ្មែរ។


ទូកមានកៅអីចំនួន៥ដែលមានអត្តពលិក៥រូបក្នុងការប្រកួតកីឡា Mobile Legends។ វាពិតជាពិសេសដែលទូកនេះត្រូវបានបង្កើតឡើង តាមរចនាបទប្រពៃណី និងមាន សមាសធាតុរបស់ហ្គេមនៅលើទូក។ ទូកនេះពិតជាស្រស់ស្អាត ទាក់ទាញនិងសក្តិសមនឹង ព្រះរាជពិធីបុណ្យអុំទុកឥតខ្ចោះ។

ទោះបីជាមិនមានសកម្មភាពប្រណាំងទូកពិតប្រាកដនៅទន្លេចតុមុខទល់មុខព្រះបរមរាជវាំងឆ្នាំនេះក៏ដោយ ក៏ការប្រកួត Mobile Legends នៅតែបន្តដំណើរការ។ កំឡុងពេលព្រះរាជ ពិធីបុណ្យអុំទូក នឹងមានការប្រកួតកម្សាន្តតាមអនឡាញ ហើយអ្នកឈ្នះពីការប្រកួតនេះ នឹងមានឱកាសចូលរូមក្នុងពិធីបង្ហាញទូក ង របស់ Mobile Legends។


ស្ថិតក្រោមស្ថានភាពកូវីដ ដោយមានការអភិវឌ្ឍសង្គម និងវប្បធម៌មានវិធីជាច្រើន ដែលអាចឲ្យពលរដ្ឋចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក។ Mobile Legends បានចាប់ផ្តើម ជំហានដំបូងដើម្បីដាក់ចូលនៅវប្បធម៌ និងប្រពៃណីទៅក្នុងហ្គេម ហើយផ្តល់ជូនដល់អ្នក លេងអាចចូលរួមនូវសកម្មភាពវប្បធម៌តាមអនឡាញដ៏ល្អដែលមិនធ្លាប់មាន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖