+855 16 757 168     samnob@keiladaily.com
KD Logo

ប៉ាឡេស្ទីន​ជំទាស់​ការ​សម្រេច​ចិត្ត​របស់​ FIFA ដែល​ប្ដូរ​ឱ្យ​ជម្រុះ​ទល់​នឹង​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទឹក​ដី​កណ្ដាល​​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 872
សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីនបានជំទាស់ជាផ្លូវការទៅនឹងការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA) ដែលប្ដូរទីតាំងប្រកួតជម្រុះ 20​1​8 FIFA World Cup ប្រចាំទ្វីបអាស៊ី ទល់នឹងអារ៉ាប៊ីសាអ៊ូឌីត ទៅធ្វើនៅទឹកដីកណ្ដាលវិញ។ 

ការសម្រេចចិត្តផ្លាស់ប្ដូររបស់ FIFA ធ្វើឡើងបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតនិយាយថាពួកគេមិនព្រមធ្វើដំណើរទៅកាន់ទីក្រុង Ramallah សម្រាប់ការប្រកួតនៅថ្ងៃ​ទី​១​៣​​ខែតុលាទេ ពីព្រោះបើទៅ ពួកគេនឹងត្រូវធ្វើដំណើរកាត់តាមព្រំដែនដែលអ៊ីស្រាអែលគ្រប់គ្រង ហើយ​អារ៉ាប៊ីសាអ៊ូឌីត​និយាយ​ថា​ពួក​គេ​មិន​ដែល​ទទួល​ស្គាល់​អ៊ី​ស្រា​អែលថាជាប្រទេសមួយនោះឡើយ។ 

អ្នកនាំពាក្យសហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន លោក Tayseer Nasrallah លើក​ឡើង​ថា​ការ​ផ្លាស់​ប្ដូរ​ទឹក​ដី​ដោយ​គ្មាន​ការ​ពិភាក្សា​ជាមួយ​ម្ចាស់​ផ្ទះ​ដូច្នេះ​ជា​រឿង​អ​យុ​ត្តិធម៌សម្រាប់ប៉ាឡេស្ទីន។ សហព័ន្ធប៉ាឡេស្ទីនបានផ្ញើលិខិតជំទាស់ទៅកាន់ប្រធាន FIFA លោក Sepp Blatter រួចហើយ និង​កំពុង​រង់​ចាំ​សេចក្ដី​សម្រេច​ប​ន្ទា​ប់​រ​បស់អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោក។ 

អារ៉ាប៊ីសាអ៊ូឌីតកំពុងឈរលេខ២ក្នុងពូល A ប្រកួត២លើកមាន៦ពិន្ទុ នៅពីក្រោមអារ៉ាប់រួមអេមីរ៉ាត់ដែលមាន៧ពិន្ទុពីការប្រកួត៣លើក ឯ ប៉ាឡេស្ទីនប្រ​កួ​ត​៣​លើ​កមាន៤ពិន្ទុ ឈរលេខ៣ នៅពីលើទីម័រនិងម៉ាឡេស៊ី៕

ប្រែសម្រួល៖ Keila Daily
ប្រភព&រូបថត៖ insidethegames

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖