+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូសិង្ហបុរីផ្ដោតលើកីឡាករក្មេងៗសម្រាប់ទទួលអាហ្វហ្គានីស្ថាននិងកម្ពុជា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 555
គ្រូបង្គោលក្រុមជម្រើសជាតិសិង្ហបុរី លោក Bernd Stange បានផ្ដោតការជ្រើសរើសលើកីឡាករក្មេងៗជាច្រើននាក់សម្រាប់ទទួលអាហ្វហ្គានីស្ថាននិងកម្ពុជា​ក្នុ​​ងវគ្គជម្រុះ 2018 FIFA World Cup ពូល E នៅថ្ងៃទី៨និង១៣ខែតុលាឆ្នាំ២០១៥។

បញ្ជីកីឡាករ២៤នាក់របស់លោក Bernd Stange លើកនេះខុសគ្នាខ្លះពីជម្រើសសម្រាប់ប្រកួតទល់នឹងស៊ីរីកាលខែកញ្ញាកន្លងទៅ ដោយ​គ្រូ​សម្បូរ​បទ​ពិសោ​ធ​ជ​ន​ជាតិអាល្លឺម៉ង់វ័យ៦៧ឆ្នាំរូបនេះបញ្ចូលយុវជនមួយចំនួនដូចជា Christopher van Huizen របស់ក្លិប LionsXII និង Amirul Adli និង Anumanthan Mohan Ku​m​ar របស់ក្លិប Courts Lions ជាដើម។ នេះជាការជាប់ជម្រើសជាតិឈុតធំលើកដំបូងសម្រាប់ខ្សែបម្រើវ័យ២២ឆ្នាំ Christopher ខណៈខ្សែបម្រើវ័យ១៩ឆ្នាំ Adli និ​ង​ Anumanthan វ័យ២១ឆ្នាំ ខានជាប់ជម្រើសជាតិតាំងពីឆ្នាំ២០១៤មក។

លោក Bern Stange ដែលធ្លាប់បង្វឹកអាល្លឺម៉ង់ខាងកើត, Hertha Berlin, Dnipro, Perth Glory, អូម៉ង់, អ៊ីរ៉ាក់ និង បេឡារូស និយាយថា៖ “Christopher, Adli និ​ង​ Anu ជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យបំផុត៣នាក់ក្នុងចំណោមយុវជនឆ្នើមៗរបស់យើង ហើយ​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ​ពួក​គេ​លេង​បាន​ល្អ​ណាស់​នៅ​ក្លិ​ប​​រ​បស់ពួកគេ។ ការកោះហៅមកចូលក្រុមជម្រើសជាតិឈុតធំដូច្នេះគឺជាផលតបស្នងចំពោះការខិតខំព្យាយាមរបស់ពួកគេ និង​ចំពោះ​ការ​រួម​ចំណែក​យ៉ាង​សំ​ខា​ន់​របស់គ្រូបង្វឹកនៅក្លិបរបស់ពួកគេផងដែរ”។

ទោះបីជាអវត្តមានកីឡាករសំខាន់ៗពីររូបពេលប៉ះអាហ្វហ្គានីស្ថាន គឺ Hariss Harun និង Safuwan ដោយសារជាប់បម្រាមក៏ដោយ លោក Stange មានសុ​ទិដ្ឋិនិ​យ​ម​ថាសិង្ហបុរីនឹងនៅតែធ្វើបានល្អដោយការប្ដេជ្ញាចិត្ត ការតាំងចិត្ត និងមហិច្ឆតា។

កីឡាករទាំង២៤នាក់សម្រាប់លោក Bern Stange លើកនេះរួមមាន៖ 

អ្នកចាំទី Hassan Sunny, Izwan Mahbud, Zaiful Nizam

ខ្សែការពារ Baihakki Khaizan, Amirul Adli, Madhu Mohana, Shaiful Esah, Hafiz Sujad, Safuwan Baharudin, Nazrul Nazari, Shakir Hamzah, F​aritz Hameed។

ខ្សែបម្រើ Christopher Van Huizen, Yasir Hanapi, Izzdin Shafiq, Zulfahmi Arifin, Faris Ramli, Anumanthan Mohan Kumar, Hariss Harun

ខ្សែប្រយុទ្ធ Khairul Nizam, Khairul Amri, Shahril Ishak, Fazrul Nawaz, Sahil Suhaimi។

ឆ្លងកាត់៣ប្រកួតក្នុងវគ្គជម្រុះជុំទី២ប្រចាំទ្វីបអាស៊ីនៃពូល E កន្លងមកនេះ សិង្ហបុរី មាន៤ពិន្ទុ នៅពីក្រោម ជប៉ុន ដែលមាន៧ពិន្ទុ និងក្រុមកំពូលតារាង ស៊ីរី មា​ន​៩ពិន្ទុ ខណៈ អាហ្វហ្គានីស្ថានមាន៣ពិន្ទុ ឈរលេខរៀងទី៤ ឯកម្ពុជាទ្រាប់បាតតារាងគ្មានពិន្ទុរាប់សោះពីការប្រកួត៤លើក៕

ប្រែសម្រួល៖ Keila Daily
ប្រភព&រូបថត៖ goal
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖