+855 16 757 168     samnob@keiladaily.com
KD Logo

FIFA ពិន័យសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីជាង៤ម៉ឺនដុល្លារអាមេរិក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 522
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិFIFAសម្រេចពិន័យសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីជា​ប្រាក់​ចំនួន​៤ម៉ឺន​ហ្វ្រង់​ស្វ៊ីស​(​ស្មើ​៤១៣១៨​ដុល្លារ​អាមេរិក​)​ ​និង​តម្រូវ​ឱ្យ​​ក្រុ​​​​​​​​​​​​​ម​​​​​​​​​ជ​ម្រើស​ជាតិ​​​ម៉ា​ឡេ​ស៊ី​​ប្រកួ​ត​​ក្នុង​​​ទឹក​​ដី​មួយ​​ប្រកួត​​ដោយ​​គ្មាន​​អ្នក​​គាំទ្រ​​ចូល​​ទស្សនា​​ ​​បន្ទាប់​​ពី​​មាន​​ការ​​អុក​​ឡុក​​ធ្ងន់​​ធ្ងរ​​មួយ​​អំឡុង​​​ការ​ប្រកួត​ជម្រុះ​ 2018​ ​FIFA​ W​orld​ ​Cup​ ​ពូល​ ​A​ ​ទល់​នឹង​អារ៉ា​ប៊ីសា​អ៊ូ​ឌីត​នៅ​កីឡដ្ឋាន​ ​Shah​ ​Alam​ ​Stadium​ ​ថ្ងៃទី៨​ខែកញ្ញា​ឆ្នាំ២០១៥​។ ​មាន​ន័យ​ថា​ការ​ប្រកួត​របស់​ម៉ាឡេ​ស៊ី​ទល់​នឹង​អារ៉ាប់​រួម​​អេ​​មី​រ៉ាត់​នៅ​ថ្ងៃទី​១៧​ខែកញ្ញា​នឹង​លេង​ដោយ​គ្មានម​នុស្ស​មើល​។​

ទន្ទឹមនេះ គណៈកម្មាធិការវិន័យរបស់ FIFA ក៏សម្រេចផ្ដល់ជ័យជម្នះ៣-០ដល់អារ៉ាប៊ីសាអ៊ូឌីត បន្ថែមពីលើសេចក្ដីព្រមានចំពោះសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី។
អង្គ​ភាពគ្រប់គ្រងបាល់ទាត់ពិភពលោកបញ្ជាក់ថាសេចក្ដីសម្រេចខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីមានការវិភាគយ៉ាងល្អិតល្អន់លើគ្រប់ស្ថានភាពទាំងអស់នៃ​ប​ញ្ហា ជាពិសេសរបាយការណ៍របស់មន្ត្រីដឹកនាំការប្រកួត រួមទាំងជំហររបស់សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ព្រមទាំងរូបភាពនិងវីដេអូពាក់ព័ន្ធមួយចំនួនផង។

គួរ​រំ​ឭក​ឡើង​​​វិញ​បន្តិច​​ថា​​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Shah Alam​ កាលថ្ងៃ​ទី៨ខែក​ញ្ញា ត្រូវបាន​ផ្អាកនៅនាទី​ទី៨៨ ដោយ​សារអ្នកគាំទ្រម៉ា​ឡេស៊ីបង្ក​ការរំខាន​ដោ​យ​គ​​ប់គ្រាប់​បែក​ផ្សែងនិ​ង​កាំជ្រួច​ភ្លើ​ងចូល​ទីលាន​ ​បន្ទាប់​ពីម៉ា​ឡេស៊ី​របូ​តការនាំមុ​ខ​១គ្រា​ប់​នៅនាទី​ទី៧០​ឱ្យអារ៉ាប៊ីសា​អ៊ូឌីតវាយ​បកវិញក្នុង​នាទីទី៧៣និ​ង៧៦។​

ម៉ាឡេស៊ីកំពុងស្ថិតនៅបាតតារាងពូល A មាន១ពិន្ទុស្មើទីម័រឡេស្ត ខណៈអារ៉ាប៊ីសាអ៊ូឌីតដឹកនាំដោយអតីតគ្រូជម្រើសជាតិហុល្លង់ Bert van Marwijk ប្រ​កួ​ត​៣​ដ​ង​ឈ្នះទាំង៣ មាន៩ពិន្ទុឈរលេខ១ក្នុងពូល តាមពីក្រោយដោយ អារ៉ាប់រួមអេមីរ៉ាត់ មាន៧ពិន្ទុ ចំណែក ប៉ាឡេស្ទីន មាន៤ពិន្ទុឈរលំដាប់ទី៣៕

ប្រែសម្រួល៖ Keila Daily
ប្រភព៖ aseanfootball
រូបថត៖ espnfc
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖