+855 16 757 168     samnob@keiladaily.com
KD Logo

ប៊ុន កេ​ន្នី​ របួស​ស្មា​ត្រូវ​ចេញទៅ​ព្យាបាល​នៅ​បារាំង៤ខែ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 804
សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ឲ្យ​ដឹងថា​ កីឡាករ​វាយ​កូន​បាល់​លំដាប់​កំពូល​របស់​កម្ពុជា​ ​ប៊ុន កេ​ន្នី​ មាន​របួស​ស្មា ​ហើយ​ត្រូ​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង​រយៈពេល៤ខែ។​

លោក​ ជា ពៅ​ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បាន​ឲ្យ​ដឹងថា ​កេ​ន្នី​ប្រសិនបើ​ប្រកួត ឬហាត់​​លើសពី២ម៉ោង​ឡើងទៅ​ ស្មា​ស្ដាំរបស់គេ​ធ្លាក់ចុះ​តែម្ដង ​ហើយ​គេ​មានការ​ឈឺចាប់​មិនអាច​ប្រកួត​បន្ត​បានឡើយ ។​

លោក ​ជា ពៅ​ ​បន្តទៀតថា ​នៅ​ថ្ងៃ​អង្គារ ​ទី​១៣​ ខែតុលា ​ខាងមុខនេះ​ កេ​ន្នី​ នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​បារាំង​ ដើម្បី​សម្រាក​ព្យាបាល​នៅ​ទីនោះ​រយៈពេល៤ខែ។ លោក​មិនទាន់​ដឹងថា ​តើ​ការព្យាបាល​នេះ​ត្រូវការ​វះកាត់ ឬយ៉ាងណា​នោះទេ ​ព្រោះនេះ​ជា​រឿង​របស់​ពេទ្យ ។​

​កេ​ន្នី​ មាន​បញ្ហា​ស្មា​ស្ដាំ​នេះ​យូរ​មកហើយ​ ​តែ​មិនទាន់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​ទើបតែ​ពេលនេះ​ស្ថានភាព​របួស​មិនធម្មតា ​រហូត​គេ​មិនអាច​ហ្វឹកហាត់​បាន។ កន្លងមក​ កេ​ន្នី​ ធ្លាប់​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ដែរ ​តែ​អ្វីៗ​ហាក់ដូចជា​មិនមាន​ការប្រែប្រួល​សោះ ។​

​កីឡាករ​អាយុ​២៥​ឆ្នាំ​រូបនេះ ​គឺជា​​អ្នកវាយ​កូន​បាល់​កម្រិត​កំពូល​នៅ​ស្រុក​ខ្មែរ​តែម្ដង ហើយគេ​ក៏​ជា​អត្តពលិក​កម្ពុជា​តែ​ម្នាក់​គត់​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក ។ គេ​ក៏​ជា​កីឡាករ​ដែល​តែងតែ​ដណ្ដើមបាន​មេដាយពី​ការប្រកួត​កីឡា SEA Games ជានិច្ច​ដែរ ។​

Keila Daily សង្ឃឹមថា​ បន្ទាប់ពី​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង​ កីឡាករ ​ប៊ុន កេ​ន្នី​ នឹង​អាច​វិល​មកកាន់​ទីលាន​ប្រកួត​បាន​វិញ​ជាមិនខាន​ឡើយ។

អត្ថបទ និងរូបភាព៖ Keiladaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖