ព្រឹត្តិការណ៍ 2015 Cambodia Open Glory International Taekwondo Compstitions បានបើកការប្រកួតនៅថ្ងៃទី៩តុលានេះនាអគារតេក្វាន់ដូប៊ូយ៉ុងដោយមានប្រទេសចំនួន ៦ ចូលរួម ។
ចូលរួមប្រកាសបើកការប្រកួតមានលោកឧត្តមសេនីយ៍នួន ភាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោក Lee Kwaing Hoon ដែលជាប្រ ធានបេសកកម្មកីឡាពិភពលោកបានចូលរួមក្នុងពិធីបើកការប្រកួតនេះ ។ ជាមួយគ្នានេះក៏នៅមានតំណាងប្រទេនានាចូលរួមទៀតផង ។
ប្រទេសទាំង ៦ដែលចូលរួមនោះ មានកម្ពុជាដែលជាម្ចាស់ផ្ទះមានកីឡាករ-កីឡាការិនីសរុបចំនួន២៣៦នាក់ក្នុងនោះកីឡាការិនីចំនួន៧៨នាក់ដែលមកពីក្លឹបចំនួន៣០ទូទាំងប្រទេសកម្ពុជា។ប្រទេសអូស្ត្រាលីបញ្ជូនមកចូលរួមប្រកួតចំនួន ៣ នាក់ ហ្វីលីពីន ១៣នាក់សាធារណរដ្ឋកូរេ១៦នាក់ វៀតណាម១០នាក់ និងថៃចំនួន១៨នាក់ ។
លោកChoi Yong Sok ជាគ្រូបង្វឹកជម្រើសជាតិរបស់កម្ពុជា និង ជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការរៀបចំព្រឹត្តិការណ៍នេះ បាននិយាយថាការប្រកួតមានគ្រប់ប្រភេទទម្ងន់តែកីឡាករ-កីឡាការិនីត្រូវស្ថិតក្នុងប្រភេទអាយុចាប់ពីក្រោម១២ឆ្នាំដល់លើ១៨ឆ្នាំ ។ គ្រូបង្វឹករូបនេះឲ្យដឹងទៀតថា ព្រឹត្តិការណ៍មួយដែលបើកទូលាយដែរទេ ហើយការប្រកួតគឺមានគ្រប់ប្រ ភេទទម្ងន់តែអាយុគឺចាប់ពីក្រោម១២ឆ្នាំដល់លើ១៨ឆ្នាំ ។
លោក ជាតិ ខេមរាដែលជាសមាជិកប្រតិបត្តិមួយរូបរបស់ខេមរសហព័ន្ធតេក្វាន់ដូនោះបានឲ្យដឹងថានេះជាការប្រកួតតេក្វាន់ ដូស្ទីល W.T.F (World Taekwondo Federation)របស់សាធារណរដ្ឋកូរេ ។ ការប្រកួតមាន ២ វិញ្ញាសាគឺវិញ្ញាសាសំដេងមេគុន(Poomsae) និង វិញ្ញាសាប្រយុទ្ធ (Sparing) ។នេះជាការប្រកួតដោយបើកទូលាយ(Open) ៕
អត្ថបទ / រូបភាព ៖ Keila Daily
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖