+855 16 757 168     samnob@keiladaily.com
KD Logo

បាល់បោះពានរង្វាន់អាកាសចរណ៍បាយ័នចាប់ផ្ដើមខែវិច្ឆិកា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 702
លោកកៅ កាន់ណាលីអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី៩ ខែតុលា​ ថា​ការ​ប្រកួត​បាល់​បោះ​ដណ្ដើម​ពាន​​​រង្វា​ន់អាកាសចរណ៍បាយ័នបានចាប់ផ្ដើមទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃនេះ(៩តុលា)ទៅហើយ។


ចំពោះ​ការប្រកួត​គឺចាប់​ផ្ដើម​ពីថ្ងៃ​ទី២២​​វិច្ឆិកា​​ ​២​០​១​៥​ ​ដ​ល់ថ្ងៃ​​ទី២២​ឧសភា​២០១៦។ ព្រិត្តិ​ការណ៍​នេះ​ត្រូវ​បាន​
គេ​​ប្រសិទ្ធិ​នាម​ថា​ ”បាល់​បោះ​ពាណិ​ជ្ជ​ករ​ចិន​ពាន​រង្វាន់អា​កា​សចរណ៍បាយ័ន២” លោកប្រកាសថាវាជាការប្រកួតបើកទូលាយមួយទោះជាមានប៉ុន្មានក្រុមចូលរួមក៏ទទួលឲ្យប្រកួតដែរ ។


ការប្រកួតបែងចែកជា ២ ក្រុមគឺក្រុមពាណិជ្ជករចិន និង ក្រុមខ្មែរ ឬ បរទេស ។ក្រុមទាំង ២នេះត្រូវប្រកួត វិលជុំជម្រុះមួយជុំដើម្បីជម្រុះទុកតែ ៤ ក្រុម​ដែល​ខ្លាំងៗ​​ប៉ុ​ណ្ណោះក្នុងក្រុមនីមួយៗ ។ម្ខាង ៤ ក្រុមនោះយកមកបញ្ចូលគ្នាបាន ៨ ក្រុមហើយក្រុមទាំង ៨ ត្រូវប្រកួតជម្រុះវិលជុំមួយជុំទៀតដើម្បីជម្រុះ ៤ ក្រុម​ចេញ​ទុក ៤ក្រុម​​​ឡើ​ងលេង
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ មិនគិតថាក្រុមណាមានកីឡាករជម្រើសជាតិ ឬ គ្មាននោះទេព្រោះជាការប្រកួតបើកទូលាយ ។

ចំពោះការប្រកួតនេះដែរគឺក្រុមពាណិជ្ជករចិនប្រកួតនៅថ្ងៃអាទិត្យ ឯក្រុមបរទេស កម្ពុជាប្រកួតថ្ងៃសៅរ៍ ឯរង្វាន់ចំណាត់ថ្នាក់លេខ១ មាន​រង្វាន់​២.០០០​ដុល្លារ ក្រុ​ម​លេខ ២ បាន១.០០០ដុល្លារ ក្រុមលេខ ៣ បាន៥០០ដុល្លារ និង ក្រុមលេខ ៤ បាន២០០ដុល្លារ ៕

អត្ថបទ / រូបភាព ៖ Keila Daily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖