+855 16 757 168     samnob@keiladaily.com
KD Logo

បន្ទាប់ពីចំណាយពេល៦សប្ដាហ៍នៅកូរ៉េ គ្រូតេក្វាន់ដូកម្ពុជា២រូបក្លាយជាគ្រូកម្រិតអន្តរជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 597
លោក​ សំ សុខយី​ អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ និង​ជា​គ្រូ​បង្វឹក​តេក្វាដូ​ ព្រមទាំង​លោក​ ផន សុធា គ្រូ​តេ​​​ក្វាន់​ដូ​ប្រចាំ​ខេត្ត​បាត់​ដំបង​ ​ត្រូវ​បាន​ទទួល​​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​ការ៉ាតេដូ​កម្រិត​អន្តរជាតិ​។ បន្ទាប់ពី​ពួក​លោក​ទាំង​ពីរសិក្សាដោយជោគជ័យវគ្គ​ 2015 Global Taekwondo Master’s Training Program នៅសាធារណរដ្ឋកូរ៉េ ។
   
លោកសំ សុខយីបានឲ្យដឹងថាមានគ្រូតេក្វាន់ដូដែលមានខ្សែក្រវាត់ចាប់ពី ៤ដាន់ឡើងទៅចំនួន ៤២ នាក់មក
ពី២៦ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍ 2015 Global Taekwondo Master’s Training Program នៅសាធារណរដ្ឋកូរ៉េនេះ។
   
អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​​បាន​ឲ្យ​ដឹង​បន្ថែមទៀត​ថា​ នេះ​ជា​ការ​ហ្វឹក​ហាត់​ដ៏​តឹង​តែង​មួយ​ដែល​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​លើ​សមត្ថភាព​នេះ​ ដោយ​មិន​ទាន់​និយាយ​ពី​ការរៀន​ភាសា​កូរ៉េ​ចំនួន​១៤​ម៉ោង​ផង។ ក្នុងរយៈពេល៦សប្ដាហ៍នេះគឺជាពេលវេលានៃការបង្កើនសមត្ថភាពតេក្វាន់ដូដល់អ្នកចូលរួម។

លោក សុខយី និង លោកផន សុធាដែលក្លាយជាគ្រូបង្វឹកកម្រិតម៉ាស្ទ័រអន្តរជាតិនោះ អាចចេញទៅបង្ហាត់នៅគ្រប់ច្រកល្ហកនៃពិភពលោក។

អត្ថបទ និងរូបថត៖ keiladaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖