+855 16 757 168     samnob@keiladaily.com
KD Logo

សម សូនីតា ប្រាប់ហេតុផលហាត់វ៉ូវីណាម រហូតឈ្នះមេដាយប្រាក់ថ្នាក់ជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 774
ក្រោយទទួលបានមេដាយប្រាក់នៃការប្រកួតថ្នាក់ជាតិឆ្នាំ២០១៥ យុវតី សម សូនីតា ប្រាប់ថាចូលចិត្តហាត់ក្បាច់គុនពីកំណើត ហើយបន្ទាប់​មក​ក៏​សម្រេច​ចិត្ត​ចូលហ្វឹកហាត់ វ៉ូវីណាមនៅក្លឹបអាស៊ីអឺរ៉ុបរហូតដល់បច្ចុប្បន្ន។

យុវតី សម សូនីតា ប្រាប់ថាចំណូលចិត្តហាត់ក្បាច់គុនពីកំណើត ជម្រុញអោយនាងចូលហាត់វ៉ូវីណាមក្លឹបសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង​ពុះ​ពារ​រហូត​ក្លាយ​ជា​ម្ចាស់មេដាយប្រាក់ជើងឯកជាតិឆ្នាំ២០១៥។

ក្រោយទទួលបានសិទ្ធផលដំបូងក្នុងជីវិត កីឡាការិនីវ័យ១៨ឆ្នាំបង្ហើបឲ្យដឹងនៅពហុកីឡដ្ឋានជាតិ កាលថ្ងៃទី០១វិច្ឆិកាថាខ្លួន​បាន​ជំនះ​ធម្មជាតិ​ជា​មនុស្ស​ស្រី ហ្វឹកហាត់កីឡាបែបវាយទាត់ធាក់   បានជាង២ខែមុនដណ្ដើមបានចំណាត់ថ្នាក់លេខ២ថ្មីៗនេះ ហើយ​នាង​អះ​អាង​ថា​នៅ​តែ​បន្ត​ក្តី​សង្ឃឹម​ស្វែង​រក​មេដាយ​លើ​ឆាក​អន្តរជាតិបន្ថែមទៀត៖«មូលហេតុដែលខ្ញុំចូលវូវីណាមហ្នឹងមកពីខ្ញុមចូលចិត្តសំដែងក្បាច់គុនហើយវាជាចំណង់ចំណុលចិត្តតាំងពីតូច។ដំបូង​វា​ពិបាក​ដែរ តែទោះជាយ៉ាងណាក៏ខ្ញុំខំដែរ ។ ខ្ញុំនិងស្វែងរកមេដាយបន្ថែមលើឆាកអន្តរជាតិដូចជា SeaGame និង World Champion ។»

និស្សិតឆ្នាំទី១ដដែលបន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់មួយ ជួយឲ្យនាង ទទួលបានអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈ​ពេល​៤​ឆ្នាំ​ពី​សកល​វិទ្យា​ល័យ​ដែលកំពុងសិក្សាទៀតផង ។

គួរបញ្ចាក់ថា ក្នុងព្រិត្តិការណ៏ប្រកួតវូវីណាមជ្រើសរើសជើងឯកទូទាំងប្រទេសឆ្នាំ២០១៥ បានធ្វើឡើងពីថ្ងៃទី២៨តុលាដល់០១វិច្ឆិកា នៅ​វិមាន​ពហុ​កីឡ​ដ្ឋាន ដែលក្នុងនោះក្លឹបវ៉ូវីណាមអាស៊ីអឺរ៉ុប រកបានមេដាយមាស២ ប្រាក់៣ និង សំរិទ្ធ១៕

ផ្តល់សិទ្ធិ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបថត៖ ង៉ែត វុទ្ធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖