+855 16 757 168     samnob@keiladaily.com
KD Logo

មេដាយប្រាក់មួយគ្រឿងដែលចំបាប់កម្ពុជាដណ្ដើមបាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 757
កីឡាការិនីចំបាប់កម្ពុជាជ័យ ច័ន្ទរស្មីដណ្ដើមបានមេដាយប្រាក់មួយគ្រឿងហើយនៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Indonesia Open Tournament Wrestling Children and Senior 2015 នៅទីក្រុងSemarang ប្រទេសឥណ្ឌូនេស៊ី ។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានរាយការណ៍មកថាការប្រកួតបានចាប់ផ្ដើមនៅថ្ងៃទី៤កញ្ញានេះ ដោយកីឡាការិនីប្រកួតមុន ។
កម្ពុជាបញ្ជូនកីឡាករ ២ រូបគឺឌន សៅដែលប្រកួតក្នុងប្រភេទទម្ងន់៩៧ គីឡូក្រាម កីឡាករងួន មករា ប្រកួតក្នុងប្រភេទទម្ងន់៧៤គីឡូក្រាម និង កី​ឡា​ការិ​នី​ជ័យ ច័ន្ទរស្មីប្រកួត ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
​​​​ ​​ ​ ​​​​​
គួរបញ្ជាក់ថាឌនសៅជាម្ចាស់មេដាយមាសSEAGameទី២៧​នៅ​ប្រទេសមីយ៉ាន់ម៉ា​ឆ្នាំ​២០១៣​និង​ជាម្ចាស់មេដាយមាស​២ជំនាន់​នៃព្រឹត្តិការណ៍​ជើងឯក​អាស៊ី​អាគ្នេយ៍នៅ ប្រទេសសឹង្ហបូរីគឺឆ្នាំ២០១៤ និង ឆ្នាំ២០១៥ ឯកីឡាការិនីជ័យ ច័ន្ទរស្មី ជាម្ចាស់មេដាយសំរិទ្ធ SEA Games ទី២៥ឆ្នាំ២០១០៩នៅឡាវ និង​មេដាយ​សំរិទ្ធឆ្នាំ២០១៣ក្នុងSEA Games ឆ្នាំ២០១៣នៅមីយ៉ាន់ម៉ា ។ ចំពោះមករា វិញក៏ទើបតែបានមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក អាស៊ី​អា​គ្នេយ៍​នៅសឹង្ហបូរីក្នុងឆ្នាំ២០១៥នេះដែរទេ។

នៅថ្ងៃប្រកួតដំបូងនេះកីឡាការិនីកម្ពុជាជ័យ ច័ន្ទរស្មីដណ្ដើមបាន មេដាយប្រាក់ជាបណ្ដោះហើយបន្ទាប់ពីប្រកួតឈ្នះកីឡាការិនីឥណ្ឌូនេស៊ីចំនួន ២ រូប​មក​នោះ ។ពេលនេះកីឡាការិនីកម្ពុជារូបនេះបាន ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ដែល​គូ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​ក៏​ឥណ្ឌូនេស៊ី​ដែល​ជា​ម្ចាស់​ដែរ​តែ​ជ័យ ច័ន្ទ​រស្មី​ចាញ់ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ។ជ័យ ច័ន្ទរស្មីមានអាយុ២៨ឆ្នាំហើយបានចូលហ្វឹកហាត់ចំបាប់រយៈពេល ៨​ឆ្នាំ​មក​ហើយ​ តែ២ឆ្នាំ​ចុង​ក្រោយ​នេះ​កីឡា ការិ​នី​​រូបនេះហើយទើបវិលមកហាត់វិញបាន ៣ ខែប៉ុណ្ណោះ ។ការហ្វឹកហាត់ចុងក្រោយនេះ
បាន​ធ្វើឲ្យរស្មីជួបសំណាងល្អក្នុងការប្រកួតនេះ ។
       
លោកCasey Barnettដែលជាអនុប្រធានសហព័ន្ធចំបាប់បានចំណាយលុយផ្ទាល់ខ្លួនរបស់លោកជាង ៣.០០០ដុល្លារសម្រាប់ជាសោហ៊ុយ និង ដោះ​ស្រាយ​​​ការ​លំបាកនានាព្រមទាំងការហុបចុកធ្វើដំណើរចេញទៅចូលរួមប្រកួតនេះ ។
   
លោកធិន វិចិត្របានឲ្យដឹងថាព្រឹត្តិការណ៍នេះមានប្រទេស ៤ ចូលរួមគឺកម្ពុជា ថៃ អ៊ីរ៉ង់ និង ឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះ ។ គួរបញ្ជាក់ថាឥណ្ឌូនេស៊ីមាន ២៥ ក្លឹប​ឯណោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ នេះ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖