+855 16 757 168     samnob@keiladaily.com
KD Logo

រកឃើញអ្នកខ្លាំងល្បុក្កតោឆ្នាំ២០១៥

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 579
ការប្រកួតល្បុក្កតោជើងឯកជាតិឆ្នាំ២០១៥ដែលចាប់ផ្ដើមពីថ្ងៃទី២មកនោះ បានបញ្ចប់នៅព្រឹកថ្ងៃទី៥កញ្ញាក្នុងវិមានពហុកីឡដ្ឋានជាតិ ។
លោក ប៊ូ ជុំសេរី​ អនុ​រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានសមាគមកីឡាយុទ្ធសិល្ប៍កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន​ អគ្គ​លេខា​ធិកា​រគណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធល្បុក្កតោ បានចូលរួមបំពាក់មេដាយដល់ជ័យលាភី ។

ជាមួយនឹងការខិតខំជួយបំផុសពីសំណាក់លោកវ៉ាត់ ចំរើន និង លោកនាយ្ឧត្តមសេនីយ៍ណឹម សុវត្ថិ​នោះ​ នៅ​ថ្ងៃ​បិទ​នេះ​គេ​សង្កេត​ឃើញ​អ្នក​មាន​ជា​ច្រើន​រួម​ទាំង​ឧកញ៉ាមួយចំនួនផងនោះបានផ្ដល់ប្រាក់ឧបត្ថម្ភចំពោះការប្រកួតនេះ ខ្លះជួយឧបត្ថម្ភជារង្វាន់បន្ថែមដល់ជ័យលាភី ខ្លះ​ប្រកាស​ទ្រ​ទ្រង់​ដល់​សាលា​គុន​នានា​ជាដើម ។

លោក គួច ម៉េងលី ថៅកែសាលាឯកជនអន្តរទ្វីបអាមេរិកកាំងបានក្លាយជាប្រធានកិត្តិយស ហើយ​លោក​ប្រកាស​ធ្វើ​ជា​គម្រូ​គេ​ក្នុង​​ការ​បញ្ជូល​ល្បុក្កតោ​ទៅ​ក្នុង​សាលារៀនរបស់លោក។ ជាមួយគ្នានេះលោកប្រកាសគៀងគរអ្នកមានៗឲ្យចូលរួមក្នុងល្បុក្កតោទៀតផង ។

មានក្លឹបល្បុក្កតោចំនួន២១ក្នុងចំនួន៤១ក្លឹបដែលមានកីឡាករ២៧០នាក់និងកីឡាការិនី៣១នាក់បានមកចូលរួមប្រកួតជើងឯកប្រចាំឆ្នាំនេះ ។វិញ្ញាសា​សំដែង​សម្រាប់​បុរសមាន៨វិញ្ញាសា និង នារី៨វិញ្ញាសាដែរ ឯ វិញ្ញាសាប្រយុទ្ធបុរសមាន ២ប្រភេទទម្ងន់គឺទម្ងន់ពី៥៦ ដល់៦០គីឡូក្រាម និង ប្រភេទទម្ងន់ពី៦១ ដល់៦៧គីឡូក្រាម ។

ចំពោះលទ្ធផលចំណាត់ថ្នាក់នោះគឺវិញ្ញាសាសំដែងទ្វារមេគុនព្រលឹងល្បុក្កតោសម្រាប់នារីមេដាយមាសកីឡាការិនីសាន សុមាវត្តី។ មេដាយ​មាស​បុរស​កីឡា​ករ ​សយ ជានិច្ច ពួកគេទាំង ២ មកពីសំណាក់គុនល្បុក្កតោពុទ្ធិសាស្ត្រភ្នំពេញជាមួយគ្នា ។


​​ទ្វារមេគុនព្រលឹងល្បុក្កតោជាក្រុម ២ នាក់សម្រាប់នារីមេដាយមាសសាលាគុនល្បុក្កតោពុទ្ធិសាស្រ្តភ្នំពេញ ដែលមានកីឡាការិនីសាន សុមាវត្តិ និង ឈិន សុខលីន ។ ចំពោះបុរសមេដាយមាសសាលាគុនមហានគរខេត្តសៀមរាបដែលមានកីឡាករពក សំអេង និង ពក ផល្លី ។
   
ទ្វារមេគុនដំបងខ្លីឯកត្តជនសម្រាប់នារីមេដាយមាសកីឡាការិនីឺៀង អេង សាលាគុនសុវណ្ណអង្គរនាគរាជខេត្តសៀមរាប ចំពោះ​បុរស​មេដាយ​មាស​កីឡាករ​គឹម ទិទ្យសុវឌ្ឍនៈសាលាគុនល្បុក្កតោតាគីមភ្នំពេញ ។សំដែងក្បាច់ការពារខ្លួននារីម្នាក់ទល់បុរសម្នាក់មេដាយមាសសាលាគុនពុទ្ធិសាស្ត្រភ្នំពេញ ។សំដែង​សម​យុទ្ធប្រយុទ្ធដោយរៀបចំទុកជាមុនម្នាក់ទល់ម្នាក់សំដែងរួមជាមួយអាវុធមេដាយមាសសាលាគុនមហានគរខេត្តសៀមរាប ។
 
វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់បី៥៧ទៅ៦១គីឡូក្រាមមេដាយមាសកីឡាករសំអាត ចាន់រាចសាលាគុនមហានគរខេត្តសៀមរាប ។ទម្ងន់​ពី​៦២​ទៅ​៦៧​មេដាយ​មាស រិទ្ធី ចាន់រាជសាលាគុនមហានគរខេត្តសៀមរាបដែរ៕
      
អត្ថបទ៖ keiladaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖