+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាផ្សេងៗ

ណយ ផាណា ៖ អត្តពលិកកាយសម្ព័ន្ធកម្ពុជានៅមានកម្រិត

3 ឆ្នាំ មុន

កីឡាករកាយសម្ព័ន្ធកម្ពុជាទាំងអស់នៅមានកំរិតសមត្ថភាពនៅឡើយនេះបើធៀបទៅនិងប្រទេសក្នុងតំបន់អាស៊ី។ ទោះបីជាធ្លាប់បានចេញទៅប្រកួតប្រជែង​លើ​​ឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែលោក ណយ ផាណា គ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្ពុជា ថាអត្តពលិកទាំងអស់ត្រូវការពង្រឹងការហ្វឹតហាត់បន្ថែម៖”ជាការពិត​បើ​និយាយពីកីឡាករកីឡាការិនីក្នុងប្រទេសយើងខ្ញុំមិនថាសហព័ន្ធគេទេ តែសម្រាប់សហព័ន្ធខ្ញុំ ខ្ញុំទទួលស្គាល់ការពិតគឺកីឡាករកីឡាការិនីទាំងអស់នៅមានកំរិត ត្រូវការហ្វឹតហាត់ច្រើន ត្រូវការសម្ភារ និងត្រូវការជំនាញពិតប្រាកដ ចឹងហើយយើងនៅមានកំរិត” ។