+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាផ្សេងៗ

ស៊ន ដាវីន​៖ ខ្ញុំប្រឡូក​កីឡា​ដើម្បី​ដូរ​បាយ តែ​ឥឡូវ​អស្ចារ្យ​អ្នក​កីឡា​មាន​ឡាន មាន​ផ្ទះ​ខ្លូន​ឯង

4 ឆ្នាំ មុន

«ខ្ញុំចូលហាត់កីឡាគឺដើម្បីដូរបាយប៉ុណ្ណោះ គឺដោយសារខ្ញុំកំព្រារឪពុក។ ម្ដាយខ្ញុំមើលកូនច្រើនដល់៦នាក់។ ចឹងកាលខ្ញុំលេង​កីឡាដំបូង គឺខ្ញុំអត់​មាន​បាយ​ញ៉ាំ​។ លេងពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំហត់ ប៉ុន្តែខ្ញុំហត់ តែទទួលបានផលមកវិញ។ ខ្ញុំបាន​មេដាយ ខ្ញុំបានលុយឧត្ដម្ភពី​រាជរដ្ឋាភិបាល ជូយ​គ្រួសារខ្ញុំ។ ខ្ញុំអាច​និយាយ​ថាឥឡូវអ្នកលេងកីឡា អាចមានដោយសារកីឡា គឺគ្រួសារខ្ញុំផ្ទាល់​»។ នេះជាការលើកឡើង​ជុំវិញការ​ប្រលូក កីឡា​តេក្វាន់ក្វាន់ដូ ប្រមាណ​១០​ឆ្នាំ​កន្លង​របស់ អតីតជើងខ្លាំងជម្រើស​ជាតិ​ ស៊ន ដាវីន។

កីឡា​​ការិនី​​តេក្វាន់​ដូ​​ល្អ​​ផ្តាច់​​កម្ពុជា​​ពីរ​​រូប​​ទៅ​​ហ្វឹក​​ហាត់​​នៅ​​កូរ៉េ​​ត្រៀម​​ជម្រុះ​​អូឡាំពិក​​២០១៦​​

4 ឆ្នាំ មុន

កំពូល​​​កីឡា​ការិនី​​តេក្វាន់ដូ​​​ម្ចាស់​​​មេដាយ​​​មាស​​​ទ្វី​ប​​​អាស៊ី​​​ ស៊ន​​ សៀវម៉ី​​ និង​​ជើង​​​ខ្លាំង​​​ជ័យ​​លាភី​​​មេដាយ​​​សំរឹទ្ធ​​​ស៊ីហ្គេម​​​២០១៥​​ ឈឿង​​ ពុទ្ធារីម​​ នឹង​​​​ចេញ​​​ដំណើរ​​​​ម៉ោង​​​១១​​​កន្លះ​​យប់​ ​​ថ្ងៃ​​​ទី​​​១០​​​មីនា​​​ ឆ្ពោះ​​​ទៅ​​​កូរ៉េ​​ខាង​​​ត្បូង​​ ដើម្បី​​​​ហ្វឹក​​ហ្វឺន​​​​ទី​​នោះ​​​១​​ខែ​​​ ត្រៀម​​​​​​ប្រជែង​​យក​​កៅអី​​ព្រឹត្តិ​​ការ​ណ៍​​​​អូឡាំពិក​​​​២០១៦​ ​​​​​​នៅ​​ប្រេ​ស៊ីល​​​​​​។​