+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាផ្សេងៗ

គ្រូ​ឧទ្ទេស​ហែល​ទឹក​ ៖ កម្ពុជា​សម្បូរ​មន្ត្រីវ័​យ​ក្មេង​ជា​រឿង​ល្អ​តែ​ត្រូវកា​របណ្ដុះប​ណ្ដាលរ​យៈពេលវែង​

4 ឆ្នាំ មុន

ក្រោយមកដល់ប្រទេសកម្ពុជា គ្រូឧទ្ទេសសហព័ន្ធកីឡាហែលទឹកពិភពលោក សញ្ជាតិ New Zealandអ្នកស្រី Huckins Lesley Mary ថ្លែងថា ខ្លួនមានការភ្ញាក់ផ្អើ​ល​ ពេលឃើញកម្ពុជាសម្បូរដោយគណៈកម្មាបច្ចេកទេស និងគ្រូបង្វឹកវ័យក្មេង ប៉ុន្តែអ្នកស្រីក៏បានលើកឡើងថា ពួកគេទាំងនោះត្រូវការទទួលបទពិសោធ និង​ប​ណ្ដុះ​បណ្ដាលច្រើនជាងនេះទៀត ដើម្បីអភិវឌ្ឍទាំងសមត្ថភាព និងគុណភាពការងារ៖”មុនពេលខ្ញុំមកដល់កម្ពុជាខ្ញុំបានសិក្សាពីកម្ពុជា តាមរយៈ Internet និ​ង​​W​ebsite មួយចំនួនដែលពាក់ព័ន្ធនិងកីឡាហែលទឹកកម្ពុជា រួមទាំង សហព័ន្ធមួយនេះ ហើយពេលខ្ញុំមកដល់ទីនេះខ្ញុំមានការភ្ញាក់ផ្អើលច្រើនពេលបានឃើញកម្ពុ​ជាសម្បូរទៅដោយមន្ត្រីបច្ចេកទេសដែល វិ័យក្មេងច្រើននេះជាគឺជាការល្អមួយ សម្រាប់វិស័យកីឡាមួយនេះ ប៉ុន្តែសហព័ន្ធកីឡាហែលទឹកកម្ពុជា នឹងត្រូវកា​ររ​យៈ​ពេលវែងក្នុងការបណ្ដុះមន្ត្រីរបស់ខ្លួនទាំងបច្ចេកទេសនិងរបៀបនៃការបង្ហាត់កូនក្រុមខ្លួន”

លោកតា​ ​គឹម ហុក​​ ​នៅ​មិនទា​ន់​បំណង​ចង់​ឃើញ​ល្បុក្កតោ​លេច​មុខ​នៅ​ស៊ីហ្គេម​ ២០២៣​

4 ឆ្នាំ មុន

​លោកតា​ ​គឹម ហុក​ ដែ​ល​ជាព្រឹទ្ធាចារ្យ​ ​​និង​ ​ជា​សមាជិក​ស្ថាបនិក​មួយរូប​នៃ​សហព័ន្ធ​ល្បុក្កតោ​កម្ពុជា​ ​បាន​ទទួល​មរណភាព​កាលពី​​ព្រឹក​ថ្ងៃ​សៅរ៍​ ​ទី​១៤​ ​ខែ​​​ឧសភា​ ​វេលា​ម៉ោង​៦​ព្រឹក​ដោយ​រោគាពាធ​ ​ក្នុងជន្មាយុ​៧០​ឆ្នាំ​ ​ហើយ​អ្វី​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត​នោះ​ គឺ​បំ​ណង​ប្រាថ្នា​ចង់​ឃើញ​វត្តមាន​ល្បុក្កតោ​បង្ហាញ​​ខ្លួន​​​ក្នុង​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ​២០២៣​ ​នៅ​កម្ពុជា​ត្រូវ​ខកខាន​ទៅ​វិញ​ដោយ​លោក​មិន​អាច​បន្ត​ដង្ហើម​បាន​ទៀត​។​

ស្គី​ទឹក​កក​កម្ពុជា​ គ្រោង​សង់​ទីលាន​ផ្ទាល់​ខ្លួន​ ដើម្បី​ចូល​ជាសមាជិក​សហព័ន្ធ​ពិភពលោក​

4 ឆ្នាំ មុន

អគ្គលេខាធិការសហព័ន្ធកីឡាស្គីទឹកកកម្ពុជា កញ្ញា ឡុង សិធាវី ឲ្យដឹងថា នៅឆ្នាំ២០១៨ខាងមុខនេះ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា ដាក់គម្រោងសាងសង់ទី​លា​ន​ស្គីទឹកកកមួយ ដែលមានលក្ខណៈស្តង់ដារបន្ថែមលើទីលានសព្វថ្ងៃ។ ទីលានថ្មីនេះ ត្រូវបានអគ្គលេខាធិការដដែលពន្យល់ថា ជាដណើរវិវឌ្ឍថ្មីមួយទៀត ដើ​ម្បី​​ឲ្យស្គីទឹកកកកម្ពុជា មានឱកាសចូលជាសមាជិកសហព័ន្ធពិភពលោក៖"តាមពិតទៅ យើងបានរៀបចំ ការចុះជាសមាជិកស្គីទឹកកកពិភពលោក កាលពីឆ្នាំមិ​ន ​ក៏ប៉ុន្តែ តែដោយសារយើងនៅខ្វះចំណុចមួយចំនួន ដែលត្រូវបំពេញ ទៅតាមលក្ខណ្ឌ ដែលគេទាមទារហ្នឹង គឺគេតម្រូវអោយយើងមាន ទីលានស្តង់ដារមួយដែ​រ​ ដែលមានបណ្តោយ ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ។ ចឹងយើងសង្ឃឹមយ៉ាងហោចណាស់ នៅឆ្នាំ២០១៨ យើងនឹង សាងសង់ទីលាន ស្គីទឹកកក ស្តង់ដារ មួយបន្ថែម​ទៀ​ត។"