NOCC ត្រៀមស្វាគមន៍ ស៊ន សៀវម៉ី យ៉ាងកក់ក្ដៅពេលមកដល់ស្រុកវិញថ្ងៃព្រហស្បតិ៍នេះ
4 ឆ្នាំ មុន
កីឡាការនី ស៊ន សៀវម៉ី នឹងធ្វើមាតុភូមិនិវត្តន៍ដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃព្រហ្បតិ៍ នេះវេលាម៉ោង១រសៀល ក្រោយដណ្ដើមបានមេដាយមាសមួយគ្រឿងក្នុងវគ្គជម្រុះអូឡាំពិក២០១៦ ប្រចាំតំបន់អាស៊ី និង បានមេដាយប្រាក់មួយគ្រឿងទៀតពីការប្រកួត Taekwondo Asian Championship ២០១៦ នៅប្រទេសហ្វីលីពីន ដូចគ្នា។ ចំណែក កីឡាការនី ឈឿង ពុទ្ធារីម ដែលចូលរួមវគ្គជម្រុះអូឡាំពិកដែរនោះ ពុំបានទទួលជ័យជម្នះឡើយ។