វ៉ូវីណាមកម្ពុជា បង្ហើបតម្រុយធ្វើជាម្ចាស់ផ្ទះជើងឯកពិភពលោកចុងឆ្នាំនេះ
5 ឆ្នាំ មុន
អគ្គលេខាធិការសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា លោក ទេព ជីវសុខុម បង្ហើបពេលថ្មីៗកន្លងទៅថា សហព័ន្ធកីឡាដ៏មានសក្ដានុពលរបស់កម្ពុជាមួយនេះ កំពុងប្រឹងប្រែងឈានទៅរកការធ្វើម្ចាស់ផ្ទះជើងឯកវ៉ូវីណាមពិភពលោក ជាលើកដំបូងរបស់ខ្លូននៅឆ្នាំនេះ។ លោកថាមានភាគរយច្រើនដែល កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ ប៉ុន្តែអ្វីៗពេលនេះកំពុងស្ថិតក្នុងការចរចារសន្សឹមៗ។