Nadal បើកឆាកឆ្នាំ២០១៦ កៅឆាយពានយកប្រាក់រង្វាន់២៥ម៉ឺនដុល្លារនៅអារ៉ាប់
5 ឆ្នាំ មុន
Rafael Nadal ចាប់ផ្ដើមរដូវកាល២០១៦ឥតទាស់ ដោយឈ្នះពាន Mubadala World Tennis Championship នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមអេមីរ៉ាត់ កាលពីថ្ងៃសៅរ៍ទី២មករា ក្រោយយកឈ្នះកីឡាករកាណាដា Milos Raonic ៧-៦ និង ៦-៣។ ប្រាក់រង្វាន់ជើងឯកសម្រាប់ពានរយៈពេល៣ថ្ងៃដែលមានជើងខ្លាំង៦នាក់ចូលរួមនេះ មានចំនួន២៥០,០០០ដុល្លារអាមេរិក។