FIFA ពិន័យសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីជាង៤ម៉ឺនដុល្លារអាមេរិក
5 ឆ្នាំ មុន
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិFIFAសម្រេចពិន័យសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីជាប្រាក់ចំនួន៤ម៉ឺនហ្វ្រង់ស្វ៊ីស(ស្មើ៤១៣១៨ដុល្លារអាមេរិក) និងតម្រូវឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ីប្រកួតក្នុងទឹកដីមួយប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនា បន្ទាប់ពីមានការអុកឡុកធ្ងន់ធ្ងរមួយអំឡុងការប្រកួតជម្រុះ 2018 FIFA World Cup ពូល A ទល់នឹងអារ៉ាប៊ីសាអ៊ូឌីតនៅកីឡដ្ឋាន Shah Alam Stadium ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៥។ មានន័យថាការប្រកួតរបស់ម៉ាឡេស៊ីទល់នឹងអារ៉ាប់រួមអេមីរ៉ាត់នៅថ្ងៃទី១៧ខែកញ្ញានឹងលេងដោយគ្មានមនុស្សមើល។